Home កម្សាន្ត ចប់ហើយ! ពេលនេ...

ចប់ហើយ! ពេលនេះដៃគូស្អិតរមួតរវាង សីុន យូប៊ីន និង ខាត់​ វ៉ៃហាំង បែកបាក់ហើយដោយសារតែតារាប្រុសម្នាក់នេះ!

4550

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ទំនាក់ទំនងរវាងតារាសម្ដែងស្រីរូបស្រស់កញ្ញា សីុន យូប៊ីន និងលោក ខាត់ វ៉ៃហាំង មិនត្រឹមតែជាដៃគូសម្ដែងដ៏ល្អជាមួយនឹងគ្នានោះទេ ហើយអ្នកទាំងពីរថែមទាំងជាមិត្តភក្ដិដ៏ល្អ ដែលស្និតស្នាលនឹងគ្នាខ្លាំងទៀតផង។

ដោយឡែកស្រាប់តែកាលពីពេលថ្មីៗនេះ ដៃគូសម្ដែងដ៏ស្រស់ស្អាតរបស់កញ្ញា សីុន យូប៊ីន បានផ្លាស់ប្ដូរហើយ មិនមែនជាលោក ខាត់ វ៉ៃហាំង ទៀតនោះទេ ហើយតារាប្រុសម្នាក់ ដែលត្រូវក្លាយជាដៃគូថ្មីរបស់កញ្ញា សីុន យូប៊ីន ពេលនេះមានឈ្មោះថា ណាខុន ដែលលោកកំពុងល្បីខ្លាំងក្នុងរឿងភាគរបស់ទូរទស្សន៍រស្មីហង្សមាស មានចំណងជើងថា «ផ្កាថ្ម»។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលកញ្ញា សីុន យូប៊ីន ត្រូវផ្លាស់ប្ដូរដៃគូសម្ដែងនេះ ព្រោះតែវាជាតម្រូវការរបស់អ្នកដឹកនាំ ហើយណាមួយគ្រប់គ្នាចង់អោយប្លែកថែមទៀតផង ព្រោះកន្លងមកកញ្ញា សីុន យូប៊ីន ធ្លាប់តែសម្ដែងជាមួយនឹងលោក ខាត់ វ៉ៃហាំង តែពេលនេះ ចាំមើលសម្ដែងជាមួយនឹងលោក ណាខុន វិញយ៉ាងម៉េចដែរ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា សីុន យូប៊ីន

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX