Home កម្សាន្ត បែបជិតមានដំណឹ...

បែបជិតមានដំណឹងល្អហើយ នៅសុខៗ គៀត សុវណ្ណាឡាង បង្ហោះសារបែបនេះក្នុងបណ្ដាញសង្គម!

879

តារាចម្រៀងនិងជាតារាសម្ដែងកញ្ញា គៀត សុវណ្ណាឡាង សព្វថ្ងៃនេះកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ពិសេសនោះគឺមមារញឹកនឹងការងារសិល្បៈនេះតែម្ដង។

តែយ៉ាងណាមិញ កន្លងមកតារាស្រីរូបនេះ កម្រនឹងបង្ហាញអារម្មណ៍ចង់បានគ្រួសារនៅក្នុងបណ្ដាញសង្គមខ្លួនណាស់ បើទោះបីជាលេចលឺដំណឹងថាកញ្ញាមានមនុស្សក្នុងដួងហើយក៏ដោយ។

ជាក់ស្ដែងស្រាប់កាលពីពេលថ្មីៗនេះកញ្ញា បានផុសសារដ៏មានអត្ថន័យមួយឃ្លាក្នុងបណ្ដាញសង្គមរបស់ខ្លួន​ឯងថា «ស្រ្តីគ្រប់រូបតែងតែប្រាថ្នាចង់មានថ្ងៃនេះជាមួយមនុស្សដែលខ្លូនស្រលាញ់ ពេញចិត្ត ហើយភ្ជាប់មកជាមួយនូវស្នាមញញឹមដ៏ពេញចិត្ត ទទួលយកថ្ងៃមួយនេះ👫។ ក្នុងមួយជីវិតរបស់មនុស្សស្រី បើបានប្ដីល្អចេះយល់ចិត្តនាងគ្រប់កាលៈទេសៈ នោះជាសំណាងមួយហើយបើបានម្ដាយក្មេកស្រលាញ់ពេញចិត្តទៀតនាងជាស្រ្តីដែលមានសំណាងជាងគេ 😘😍»។

ពិតណាស់តាមរយៈសារមួយខាងលើនេះរបស់កញ្ញា សុវណ្ណាឡាង អាចបញ្ជាក់ខ្លះៗថា ពេលនេះកញ្ញា ប្រហែលជាកំពុងតែចង់បង្កើតគ្រួសារមួយដ៏កក់ក្តៅ ជាមួយនឹងបុរសក្នុងដួងចិត្តខ្លួនណាម្នាក់ហើយ ព្រោះពេលនេះកញ្ញា ក៏ដោយវ័យគួរតែមានគ្រួសារហើយដែរ៕

ប្រភព៖គណនីហ្វេសប៊ុកផេករបស់កញ្ញា គៀត សុវណ្ណាឡាង

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90