Home កម្សាន្ត គួរអោយអាណិតណា...

គួរអោយអាណិតណាស់! ពិធីករ សាយ រតនៈ មានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងររហូតធ្លាក់ខ្លួនឈឺធ្ងន់បែបនេះ!

1694

ជារឿងមួយដែលគួរអោយព្រួយបារម្ភខ្លាំងបំផុត ដែលកាលពីពេលថ្មីៗនេះ ពិធិករសំបូរវោហាស័ព្ទលោក សាយ រតនៈ កើតមានជម្ងឺផ្លូវចិត្ត បណ្ដាលអោយលោកធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង។

ក្នុងនោះលោក​ សាយ រតនៈ បានរៀបរាប់ក្នុងបណ្ដាញសង្គមរបស់លោកថា «មិនដែលអញ្ចឹងទេពីមុនមក​ នេះជាលើកទី១​ រលាកបំពង់ក​ គ្រុនផ្តាសាយធំ​ ក្អក​ ឈឺតាំងពីថ្ងៃទី១​ រហូតមកដល់ថ្ងៃនេះ​ ១០ថ្ងៃហើយ​ នៅមិនទាន់បានធូរទៀត​ ញ៉ាំថ្នាំ​ ចាក់ថ្នាំ​ តមតាមវិជ្ជបញ្ជារ​ លេងកីឡា​ កោសខ្យល់២ដងទាំងយប់នេះ​ គេងមិនលក់សោះទល់ភ្លឺរយៈពេល​ ៣-៤យប់ចុងក្រោយ​ មកពីគិតច្រើន​ ស្មុគស្មាញក្នុងចិត្ត​ បើយប់នេះគេងមិនលក់ទៀតកាន់តែធ្ងន់ហើយមើលទៅ​..! ជីវិតអើយជីវិត..!»។

ពិតណាស់តាមរយៈសារខាងលើនេះរបស់លោក សាយ រតនៈ បានធ្វើអោយមហាជនជាច្រើន កើតក្ដីព្រួយបារម្ភពីជម្ងឺរបស់លោកយ៉ាងខ្លាំង ព្រោះមិនគួរអោយនៅសុខៗលោក ធ្លាក់ខ្លួនមានជម្ងឺធ្ងន់បែបនេះសោះ តែយ៉ាងណាមិញមហាជនក៏បានជូនពរអោយលោកឆាប់ជាសៈស្បើយឆាប់ៗនេះផងដែរ៕

ប្រភព៖គណនីហ្វេសប៊ុករបស់លោក សាយ រតនៈ

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90