Home កម្សាន្ត ស្វាមីរបស់នាង...

ស្វាមីរបស់នាង Margie ឆ្លើយសំនួរអ្នកគាំទ្រតើជាកូនម្ចាស់ផ្សារទំនើបពេលទិញអីវ៉ាន់ទីនោះត្រូវចាយប្រាក់ដែរអត់?

តារាប្រុសវ័យក្មេងកូនសេដ្ឋីនិងជាស្វាមីរបស់តួឯកស្រីនាង Margie Rasri លោក Pok Passakorn ថ្មីៗនេះបានឆ្លើយតបនឹងសំនួរពីសំណាក់អ្នកគាំទ្រដែលសួរទាក់ទងនឹងរឿងផ្ទាល់ខ្លួនរបស់លោក។ ដោយតារាប្រុសបានភរិយាជាតួឯករូបស្អាតម្នាក់នេះ ត្រូវបានអ្នកគាំទ្រសួរថារូបលោកគឺជាកូនប្រុសរបស់ម្ចាស់ផ្សារទំនើបបែបនេះ តើពេលលោកនិងភរិយាទៅទិញអីវ៉ានត្រូវចាយប្រាក់ដែរឬអត់? លោក Pok កូនប្រុសរបស់ម្ចាស់ Centara រូបនេះបានឲដឹងដែរថា ជាការពិតណាស់រូបលោកគឺត្រូវតែចាយប្រាក់ពេលទៅទិញអីវ៉ានទោះបីជារបស់ក្រុមគ្រួសារលោកក៏ដោយ ព្រោះនេះជាច្បាប់របស់ក្រុមហ៊ុន ហើយម្យ៉ាងសាច់ញាតិត្រកូលរបស់លោកក៏មានគ្នាច្រើនដល់ទៅ៣០០នាក់ឯណោះ​ បើសុទ្ធតែចូលFree ពិតជាខាតបិទទ្វារជាមិនខាន។ តែយ៉ាងណាក៏ដោយក៏អ្នកនៅក្នុងត្រកូលរបស់លោកគឺមានកាតបញ្ចុះតំលៃពិសេសសម្រាប់ការទិញអីវ៉ាន ការញុាំអាហារនៅភោជនីដ្ឋាននិងសណ្ឋាគារដែលជារបស់Central World។

- Advertisement -

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ

Advertisement - UnitusX