Home កម្សាន្ត ម៉េង កែវពេជ្ជ...

ម៉េង កែវពេជ្ជតា បង្ហាញសារក្តុកក្តួលខ្លាំង ក្រោយត្រូវបានអ្នកគាំទ្រទាំងនៅខ្មែរ និងបារាំងធ្វើបែបនេះដាក់!

តារាចម្រៀងជើងចាស់ដែលមានសមត្ថភាពសិល្ប:លើគ្រប់ទម្រង់ នឹងទទួលបានការគាំទ្រពីស្រទាប់មហាជនគ្រប់វ័យមិនថមថយនោះ គឺអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញនូវទឹកចិត្តរំភើប សប្បាយរីករាយ ពេលដែលអ្នកនាងទទួលបានការគាំទ្រ នឹងផ្តល់កម្លាំងចិត្តពីបងប្អូនខ្មែរនៅប្រទេសបារាំង ក្នុងនោះក៏មានជនបរទេសផងដែរ ដែលអ្នកនាងបានសរសេររៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់អ្នកនាងថា “ទីបំផុត ជោគជ័យទាំងព្រមបានមកដល់ដៃពួកយើងហើយ ។ ការអត់ធ្មត់ដើរកាត់ព្យុះភ្លៀងមួយរយៈធំនេះពិតជាមានន័យណាស់ ។ ពេលនេះខ្ញុំញញឹម ខ្ញុំសើច ខ្ញុំសប្បាយប្រកបដោយក្តីសុខយ៉ាងពិតប្រាកដដែលខ្ញុំ និងគ្រួសារ ម៉េង បានទទួលនូវជ័យជំនះយ៉ាងសមបំណង ។ ខ្ញុំដឹងបានតាមរយៈភ្ញៀវដែលអញ្ជើញចូលទស្សនា ដោយសារស្នូរទះដៃ និងដោយសារពាក្យសម្តីកោតសសើរដែលពុំមែនជាការបញ្ជោរ ។ ពេលនោះខ្ញុំនិយាយស្ទើរមិនចេញ និងបានភ្លេចនូវពាក្យខ្លះដែលខ្ញុំចង់និយាយព្រោះតែការរំភើបពេក ។ ទឹកភ្នែកខ្ញុំក៏ចង់បង្ហាញខ្លួនម្តងៗទាំងពេលខ្ញុំច្រៀង និងនិយាយដោយសារមើលឃើញទឹកមុខញញឹមគាំទ្រពីទស្សនិកជនជាច្រើនមានទាំងបងប្អូនខ្មែរ និងបរទេសក្នុងលក្ខណៈគោរពអោយតម្លៃដោយស្មោះចំពោះការសម្តែងរបស់ពួកយើង ❤️️។ ពេលនេះ ខ្ញុំចង់សូមអរគុណដល់មនុស្សសំខាន់ដែលនាំពួកយើងមកកាន់កម្មវិធីនេះ គឺប្អូនស្រី Vuth Chanmoly និងស្វាមុី ។ អរគុណនូវប្រសាន៏ណែនាំរបស់លោកជំទាវ សុទ្ធ សុម៉ាលី លោកជំទាវ និងប្អូនស្រីជាអ្នកទីមួយដែលផ្តល់តម្លៃដល់ពួកយើង ។ ក៏មិនភ្លេចសូមអរគុណលោកប្រធាន អនុប្រធាន សមាជិក សមាជិកានៃសមាគមន៍សិល្បៈវប្បធម៌ខ្មែរ ACK ប្រចាំប្រទេសបារាំង ដែលមិនរើសអើងតាមការអូសទាញ ។ លោកអ្នកសក្តិសមជាអ្នកស្នេហាសិល្បៈវប្បធម៌ខ្មែរប្រាកដមែន ។ យើងខ្ញុំក៏សូមគោរពអរគុណឯកឧត្តម លោកជំទាវឯកអគ្គរាជទូតខ្មែរប្រចាំប្រទសបារាំងដែលផ្តល់ភាពកក់ក្តៅដល់យើងខ្ញុំ ។ សូមអរគុណទៅដល់ទស្សនិកជនទាំងភ្ញៀវជាតិ និងអន្តរជាតិ សូមអរគុណហ្វ៊ែនរបស់ពេជ្ជតាពីគ្រប់ទិសទីដែលបានចូលរួមការពារមតិ និងជួយបញ្ជៀសពេជ្ជតាពីការប្រមាថ ព្រមទាំងបានផ្ញើពាក្យជូនពរលើកទឹកចិត្តដល់ពេជ្ជតា និងកូនៗធ្វើអោយយើងខ្ញុំមានកម្លាំងធ្វើកិច្ចការទាំងនេះរហូតបានទទួលជោគជ័យ 🙏 ។ សូមផ្ញើរជូនវិញនូវមោទនៈភាពនេះដល់លោកអ្នកទាំងអស់គ្នា 💖 ។

- Advertisement -

អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានរំលេចនូវប្រយោគចុងក្រោយរបស់អ្នកនាងដែលធ្វើអោយអ្នកអានទាំងអស់រំជួលចិត្តយ៉ាងខ្លាំងអំពីទឹកចិត្តអ្នកនាងចំពោះសិល្ប:វប្បធម៌ជាតិខ្មែរ ដោយអ្នកនាងបានប្តេជ្ញាថា “នាងខ្ញុំជំនួសមុខអោយក្រុមគ្រួសារ ម៉េង សូមសន្យាថាទោះជាស្ថិតក្នុងស្ថានភាពជូរចត់យ៉ាងណាក៏ដោយ ក៏យើងនឹងនៅតែរក្សាការងារការពារលើកស្ទួយវប្បធម៌នេះរហូតមិនបញ្ឈប់ឡើយ ។ វប្បធម៌ខ្មែរត្រូវតែមានភាពត្រចះត្រចង់ជានិរន្តន៍ដោយមិនអាចលង់លិចទៅតាមពេលវេលា ឬតាមការប្រមាថជាន់កំទេចពីមនុស្សអគតិណាបានជាដាច់ខាត ! សូមខ្មែរទាំងអស់រួមដៃគ្នាឡើង ។ សូមគោរពជូនពរលោកអ្នកមានក្តីសុខសាន្តកុំបីមានសត្រូវឬឧបសគ្គណាមកយារយីបានឡើយ ។ សូមអគុណ”

Advertisement - UnitusX