Home កម្សាន្ត អូហូ! ខួបកំណើ...

អូហូ! ខួបកំណើតលោក ឆាយ វីរៈយុទ្ធ ឆ្នាំនេះថ្វីត្បិតតែសាមញ្ញបន្ដិច តែពោរពេញដោយភាពរីករាយ!

ពិតណាស់បន្ទាប់ពីពេលដែលកំពូលតារាចម្រៀងប្រុសក្នុងផលិតកម្មសាន់ដេលោក ឆាយ​ វីរៈយុទ្ធ រៀបអាពាហ៍ពិពាហ៍កសាងគ្រួសារមក គេសង្កេតឃើញថាលោក​និងភរិយាកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗ ធ្វើអោយមហាជនគ្រប់គ្នាច្រណែនយ៉ាងខ្លាំង។

- Advertisement -

ជាក់ស្ដែងកាលពីម្សិលមិញ ជាថ្ងៃខួបកំណើតរបស់តារាចម្រៀងរូបនេះ ក្នុងលោកអ្នកផ្ទះរបស់លោក បានរៀបចំកម្មវិធីតូចមក ដើម្បី Surprise នំខួបកំណើតទៅលោក ថ្វីត្បិតតែរៀងសាមញ្ញបន្ដិចមែន តែមើលឃើញថាលោក និងក្រុមគ្រួសារពិតជាសប្បាយរីករាយខ្លាំងណាស់។

ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រក្នុងបណ្ដាញសង្គមរបស់លោកជាច្រើនរូប បានបញ្ចេញមតិជូនពរថ្ងៃកំណើតលោកគ្រប់ៗគ្នា៕

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ឆាយ វីរៈយុទ្ធ

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX