Home កម្សាន្ត ទម្លាយរូបភាពផ...

ទម្លាយរូបភាពផ្ទះវីឡាតម្លៃជាង ៨០ លានបាត របស់តារាចម្រៀងប្រុស Oat Pramote ពិតជាល្អប្រណិតពិតមែន!!

ចូលប្រឡូកក្នុងសិល្បៈជាច្រើឆ្នាំមកហើយ តារាចម្រៀងប្រុស លោក Oat Pramote នៅតែបន្តរក្សាប្រជាប្រិយភាពបានយ៉ាងល្អដូចដើម។ នៅក្នុងវិស័យការងារសិល្បៈរបស់លោកសព្វថ្ងៃ កាន់តែមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រាក់ចំណូលរបស់លោកក៏ហូរចូលតាមនឹងដែរ។

- Advertisement -

បើយើងក្រឡេកទៅមើលជីវិតឯកជនរបស់លោកវិញ លោកក៏ជាតារាប្រុសមួយរូបដែល រស់នៅជាមួយភាពហ៊ឺហារស៊ីវីល័យ ការងារលុយហូរចូលពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសារផងដែរ។

អី្វដែលកាន់តែពិសេសនេះ តារាចម្រៀងប្រុសរូបនេះ ទើបតែទិញផ្ទះវីឡាថ្មីមួយ យ៉ាងធំល្វឹងល្វើយនិងប្រណិតផងដែរ ហើយបើនិយាយពីតម្លៃវិញនោះ គឺដល់ទៅជាង ៨០ លានបាតឯណោះ៕ ចង់ដឹងថា ទិដ្ឋភាពផ្ទះវីឡាតម្លៃជាង ៨០ លានបាត របស់តារាសម្ដែងរូបនេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនាខាងក្រោមទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX