Home កម្សាន្ត ខ្សែភាពយន្តថ្...

ខ្សែភាពយន្តថ្មីរបស់ Yaya និង Nadetch រឿង”ព្រះនាងនាគីភាគទី២” ចាក់ផ្សាយក្នុងពេលឆាប់់ៗខាងមុខនេះ!!

870

ដូចដែលប្រិយមិត្តបានជ្រាប់រួចមកហើយ ខ្សែភាពយន្តមួយដែលមានចំណងជឿងថា “ព្រះនាងនាគី” គឺជាខ្សែភាពយន្តមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតជម្រុញឲ្យអ្នកដឹកនាំរឿងសម្រេចចិត្តចេញភាគទី២ ដើម្បីបំពេញតម្រូវការដល់អ្នកគាំទ្រផងដែរ។

យ៉ាងណមិញខ្សែភាពយន្តរឿង “ព្រះនាងនាគី ភាគទី១” សម្ដែងដោយតារាសម្ដែងប្រុស លោក Ken Phupoom និងតារាសម្ដែងស្រី Taew Natapohn ប៉ុន្តែសម្រាប់ភាគទី២ ត្រូវបានគេប្ដូរតួអង្គពី លោក Ken និង Taew ទៅជាតារាសម្ដែងស្រី Yaya Urassaya និងលោក Nadetch Kugimiya វិញផងដែរ។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តរឿង “ព្រះនាងនាគីភាគទី២” និងធ្វើការចាក់ផ្សាយតាមរោងកុននៅក្នុងប្រទេសថៃ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះហើយ។ ហើយពួកគេរំពឹងថា ខ្សែភាពយន្តនេះ ទទួលបានការគាំទ្រខ្លាំងដូចភាគទី១ដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - Unitus 728x90