Home កម្សាន្ត តោះ!ទៅមើលតារា...

តោះ!ទៅមើលតារាសម្ដែងស្រី Newclear និងស្វាមីទើបតែទិញឡានទំនើបតម្លៃរាប់មុឺនដុល្លា ទាំងដែលនៅផ្ទះរកកន្លែងដាក់គ្មានផង!!

890

ក្រោយពេលដែលទទួលបានដំណឹងល្អថា Newclear បានកំពុងតែពរពោះ មានកូនជាមួយស្វាមីរបស់ខ្លួនរួចមក ស្វាមីរបស់នាង រមែងតែងតែថ្នាក់ថ្នមចិត្តរបស់នាងជានិច្ចមិនថា តាំងតែពីរឿងញាុំ ទិញរបស់ឬការដើរលេងកម្សាន្តទៅដល់ទីណានោះទេ។ ព្រោះថា រូបលោកក៏តែងតែស្ម័គ្រចិត្តជូននាងទៅដល់ទីនោះ គ្រប់ពេលវេលា ដើម្បីធ្វើឲ្យភរិយារបស់ខ្លួនសប្បាយចិត្ត។ តារាសម្ដែងស្រី Newclear គឺជាតារាសម្ដែងស្រីមួយរូប ដែលអាចនិយាយបានថា មានសំណាងខ្លាំង  ព្រោះនាងទទួលបានស្វាមីល្អមួយរូប ហើយស្វាមីរបស់នាងក៏ជាមហាសេដ្ឋីមួយរូប ក្នុងចំណោមមហាសេដ្ឋីជាច្រើនទៀតផងដែរ។

យ៉ាងណាមិញកាលពីម្សិលមិញនេះ ស្វាមីរបស់នាងបានទិញបានបង្ហោះរូបភាពឡានសេរីទំនើបមួយគ្រឿងម៉ាក Toyota Supra ស៊េរីឆ្នាំ២០១៨ ដែលមានតម្លៃរាប់មុីនដុល្លាឯណោះ។ ហើយវាក៏មិនមែនជាឡានស៊េរីទំនើបទីមួយដែលស្វាមីរបស់នាងទិញនោះទេ។

គួរបញ្ជាក់ផងដែរថា ស្វាមីរបស់តារាសម្ដែងស្រីរូបនេះ តែងតែប្ដូរស៊េរីថ្មីជាប្រចាំផងដែរ ទាំងដែលនៅក្នុងកន្លែងដាក់ឡានរបស់លោកសុទ្ធតែឡានស៊េរីទំនើបត្រៀបត្រាតែម្ដង៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - Unitus 728x90