Home កម្សាន្ត ទីបំផុតតារាចម...

ទីបំផុតតារាចម្រៀងរ៉េប ជី ដេវីត បានប្រកាសចាកចេញពីផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាតារាចម្រៀងរ៉េបលោក ជី ដេវីត បានធ្វើអោយទស្សនិកជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបទដែលធ្វើអោយលោកល្បីកក្រើកខ្លាំងក្នុងផលិតកម្មរស្មីហង្សមាសនោះ មានចំណងជើងថា «ញីកែងជើង»។

- Advertisement -

តែដោយឡែកស្រាប់តែកាលពីពេលថ្មីៗនេះ បានលេចលឺដំណឹងថាលោក ជី ដេវីត បានចាកចេញពីផលិតកម្មរស្មីហង្សមាសហើយ គ្រាន់តែមិនទាន់មានការបំភ្លឺច្បាស់ពីលោកផ្ទាល់តែប៉ុនណោះ។

ជាក់ស្ដែងដើម្បីអោយអ្នកគាំទ្រគ្នាអស់ចម្ងល់ កាលពីម្សិលមិញនេះលោក​ ជី ដេវីត បានផុសសារប្រកាលជាផ្លូវការថាលោកពីជាចាក់ចេញពីផលិតកម្មរស្មីហង្សមាសមែន ដោយក្នុងនោះលោកបានផុសថា៖

«ខ្ញុំបានចាកចេញដោយជំហរជាអ្នកចម្រៀងឯករាជ្យ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារឆ្ពោះទៅកាន់បទពិសោធន៍ថ្មីដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រជាទីស្រលាញ់ទាំងអស់គ្នា។»៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ជី ដេវីត

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX