Home កម្សាន្ត តួឯកស្រីនាង T...

តួឯកស្រីនាង Taew ញញឹមបិទមាត់មិនជិតក្រោយរំលឹករឿងខ្លួនធ្វើ Surprise ខួបកំណើតដល់គូស្នេហ៍!!

1746

អីយ៉ា!! តារាសម្ដែងស្រីញញឹមស្រស់់តួឯកស្រីមានប្រជាប្រិយភាពល្បីល្បាញក្នុងសិល្បះថៃក្រោយសម្ដែងក្នុងរឿងរាជនីនាគនាង Taew Natapohn ថ្មីៗនេះបាននិយាយក្នុងបទសម្ភាសន៍មួយនៅប្រទេសថៃធ្វើឲរូបនាងញញឹមបិទមាត់មិនជិតក្រោយរំលឹករឿង Surprise ខួបកំណើតដល់គូស្នេហ៍។ ដោយរូបនាងនិងបុរសរូបសង្ហារអ្នកក្រៅរង្វង់សិល្បះម្នាក់ឈ្មោះថាតុន បានទាក់ទងគ្នាមកតាំងពីមុនរូបនាងឈានជើងចូលក្នុងវិស័យសិល្បះមកម្លេះគឺអស់រយៈពេលជិត១២ឆ្នាំមកហើយ។ ថ្មីៗនេះនៅក្នុងថ្ងៃខួបកំណើតរបស់គាត់ នាងTaew ក៏បានកុហកថាមានការរវល់មិនបានទៅ តែការពិតរូបនាងក៏បានរៀបចំ Surprise រូបលោកទៅដល់កន្លែងធ្វើការលោកផ្ទាល់តែម្ដង ធ្វើឲភ្ញាក់ផ្អើលមិនតិចនោះឡើយ។ ហើយរូបនាងក៏បានរៀបចំការដូខួបកំណើតជូនដែរ តែសុំមិនបញ្ចេញថាជាអ្វីដោយតារាស្រីរូបនេះគ្រាន់តែប្រាប់ថាគឺជារបស់ដែលនាងធ្លាប់លឺសង្សារនាងថាចង់បានជាយូរដែរហើយ។

 

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ

Advertisement - Unitus 728x90