Home កម្សាន្ត តោះ!មកស្ដាប់ល...

តោះ!មកស្ដាប់លោក Tono Pakin និយាយពីទំនាក់ទំនងពិតរបស់លោក ជាមួយតារាសម្ដែងស្រី Nycha ទាំងអស់គ្នា!!

1938

ជារើយៗកាលពីពេលកន្លងមកយើងសង្កេតឃើញថា តារាសម្តែងប្រុស Tono Pakin និងតារាស្រីនាង Nycha តែងតែធ្វើល្អៗជាមួយគ្នាជាច្រើន ដូចជាការដើរកំសាន្តជាមួយគ្នាជាដើម មើលទៅហាក់ដូចជាស្អិតរមួតនឹងគ្នាខ្លាំងណាស់ ដោយសារតែភាពផ្អែមល្ហែមទាំងនេះហើយទើបធ្វើឲ្យប្រិយមិត្តជាច្រើនយល់ច្រឡំថា ពួកគេជាគូសង្សារនឹងគ្នាបែបនេះ។

យ៉ាងណាមិញតារាសម្ដែងប្រុស Tono Pakin បានបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងពិតប្រាកដរបស់លោកជាមួយ តារាសម្ដែងស្រី Nycha ដោយលោកបាននិយាយថា តារាសម្ដែងស្រី Nycha និងលោក មិនមានអ្វីលើសពីមិត្តភាពនោះទេ។ ហើយលោកសូមអរគុណដល់ក្ដីស្រឡាញ់របស់អ្នកគាំទ្រដែលតែងតែមានចំពោះពួកគេទាំងពីរនាក់ផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - Unitus 728x90