Home កម្សាន្ត អូហូ! សម្រស់ម...

អូហូ! សម្រស់ម្ចាស់ពាន Miss Grand Cambodia ឆ្នាំ ២០១៨ នេះពិតជាស្រស់ស្អាតខ្លាំងណាស់!(មានវីដេអូ)

508

កាលពីយប់មិញនេះកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ២០១៨ បានបញ្ចប់ទៅដោយរលូនហើយ ក្នុងនោះយើងក៏ដឹងថានរណា ជាអ្នកជាប់ជ័យលាភីលេខមួយ ដែលមានសម្រស់ស្រស់ស្អាត និងទេពកោសល្យល្អជាងគេផងដែរ។

ក្នុងនោះអ្នកដែលទទួលបានពានរង្វាន់ឆ្នាំនេះបានទៅលើកញ្ញា ឌី លីកា អាយុ២០ឆ្នាំ និងជាសិស្សទើបរៀបចប់ វិទ្យាល័យ មកពីខេត្តកំពង់ចាម ហើយក៏ជាបេក្ខនារីមួយរូបដែលមានរូបរាងនិងសម្រស់ស្រស់ស្អាត ពិសេសនោះគឺមានទេពកោសល្យសិល្បៈយ៉ាងបិុនប្រសប់ទៀតផង។

ពិតណាស់ក្នុងនោះបន្ទាប់ពីកញ្ញា ឌី លីកា ដឹងលទ្ធផលនាងជាបានជាប់ជ័យលាភីលេខ១ភ្លាម ធ្វើអោយនាងមានចិត្តរំភើបយ៉ាងខ្លាំង ហើយក្នុងនោះនាងក៏មិនភ្លេងថ្លែងអំណរអរគុណដ៏ទស្សនិកជនគ្រប់គ្នា ដែលបានគាំទ្រនាងតាំងពីវគ្គដំបូងរហូតមកដល់ពេលនេះ៕ តោះ! ចង់ជ្រាប់កាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់កម្មវិធី Miss Grand Cambodia

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90