Home កម្សាន្ត ដឹងទេ ឆន សុវណ...

ដឹងទេ ឆន សុវណ្ណារាជ ជូនពរអ្វីខ្លះដល់ ឱក សុគន្ធកញ្ញា នៅក្នុងថ្ងៃខួបកំណើតរបស់នាង!

763

ដូចប្រិយមិត្តបានជា្របហើយថាតារាចម្រៀងល្បីឈ្មោះលោក ឆន សុវណ្ណារាជ និងកញ្ញា ឱក សុគន្ធកញ្ញា​ មិនត្រឹមតែជាដៃគូចម្រៀងដ៏សក្ដិសមគ្នានោះទេ ហើយថែមជាមិត្តភក្ដិរាប់អានគ្នាយ៉ាងល្អ ដូចបងប្អូនបង្កើតថែមទៀតផង។

ជាក់ស្ដែងនៅថ្ងៃខួបកំណើតកញ្ញា ឱក សុគន្ធកញ្ញា ថ្ងៃនេះលោក ឆន សុវណ្ណារាជ ក៏មិនភ្លេចផុសសារក្នុងបណ្ដាញសង្គមរបស់ខ្លួន ជូនពរដល់នាងផងដែរ ក្នុងនោះលោក ឆន សុវណ្ណារាជ​ បានផុសសារមួយឃ្លារថា៖

«រីករាយថ្ងៃខួបកំណើតមីងកញ្ញា IDOLដ៏ល្អ មិត្តភ័ក្តល្អ បងប្អូនល្អនិងជាដៃគូរួមការងារដ៏ល្អរបស់ខ្ញុំ😍😍 ជូនពរអោយជួបតែរឿងល្អៗ សុខភាពល្អ ជោគជ័យល្អ រូបសម្រស់កាន់តែល្អស្អាត សរុបទៅគឺល្អគ្រប់រឿងណាបាទ 😘😘😘»។

ពិតណាស់តាមរយៈសារខាងលើនោះអាចប​ង្ហាញអោយឃើញថា ភាពយកចិត្តទុកដាក់របស់លោក ឆន សុវណ្ណារាជ ចំពោះកញ្ញា ឱក សុគន្ធកញ្ញា ពិតជាមានមិនធម្មតាមែន ព្រោះសូម្បីតែថ្ងៃកំណើតក៏មិននៅតែឆ្លាតពេល ផុសសារជូនពរទៅនាងផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ឆន សុវណ្ណារាជ

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90