Home កម្សាន្ត នេះហើយជាបំណងប...

នេះហើយជាបំណងប្រាថ្នារបស់ ឱក​ សុគន្ធកញ្ញា ក្នុងថ្ងៃខួបកំណើតរបស់នាងឆ្នាំនេះ!

491

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា។

ក្នុងនោះផងដែរ ខួបកំណើតរបស់នាងនៅឆ្នាំនេះ ត្រូវបានបងប្អូន មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់នាង បានជូនកាដូនិងនំខួបកំណើតដល់នាងជាច្រើន អ្វីដែលពិសេសនោះ ឆ្នាំនេះនាងមានវត្តមានគូស្នេហ៍របស់ខ្លួនធ្វើខួបកំណើតអោយហើយ។

ជាក់ស្ដែងថ្ងៃខួបកំណើតនោះ កញ្ញា ឱក សុគន្ធកញ្ញា ពុំបានប្រាថ្នាអ្វីច្រើននោះទេ គឺគ្រាន់តែសុំអោយការងាររបស់នាងកាន់តែរីកចំរើន និងពិសេសគឺអ្នកម្ដាយជាទីស្រលាញ់របស់នាងមានសុខភាពល្អជារៀងរហូត តែប៉ុនណឹងបានហើយ។

គួរបញ្ជាក់ផងដែរថា កញ្ញា ឱក សុគន្ធកញ្ញា និងគូស្នេហ៍បានភ្ជាប់ពាក្យជាមួយនឹងគ្នាហើយហើយ នៅរងចាំតែថ្ងៃរៀបការតែប៉ុនណោះ មិនយូរនោះទេនាងនឹងបង្ហើបដំណឹងប្រាប់មហាជនហើយ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីអីុនស្ដារក្រាមរបស់កញ្ញា ឱក សុគន្ធកញ្ញា

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90