Home កម្សាន្ត ប៉ុណ្ណឹងហើយអ្...

ប៉ុណ្ណឹងហើយអ្នកណាមិនរំភើប តារាសម្ដែងប្រុស Dome លុតជង្គង់សុំមិត្តស្រីរបស់លោករៀបការ នៅលើទឹកដីប្រទេស New Zealend យ៉ាងផ្អែមល្ហែមបែបនេះ!!

តារាសម្តែងប្រុសថៃរូបស្រស់សង្ហារលោក Dome Pakornlam បានឆក់យកចំណាប់អារម្មណ៍ពីសំណាក់អ្នកទស្សនាថៃជាច្រើនតាមរយៈរូបសម្បត្តិនិងសម្ថភាពក្នុងការសម្តែងខ្សែភាពយន្តភាគរបស់លោក។ មិនត្រឹមតែជាតារាសម្តែងប្រុសដែលមានឈ្មោះបោះសម្លេងប្រចាំប្រទេសតែប៉ុណ្ណោះទេ រូបលោកក៏ជាអ្នកជំនួញមួយរូបផងដែរដែលលោកបានចំណាយដើមទុនរហូតដល់ ១០ លានបាតឯណោះ។ ក្រឡេកមករឿងស្នេហារបស់តារាប្រុសរូបនេះវិញលោក Dome បានមានទំនាក់ទំនងស្នេហាជាមួយនឹងមិត្តស្រីសំណព្វចិត្តរបស់លោក ៦ ឆ្នាំមកហើយ ដែលជារយៈពេលដ៏យូរដែលលោក និងគូស្នេហ៍បានកាន់ដៃគ្នាឆ្លងកាត់រឿងរ៉ាវស្នេហាជាមួយគ្នា។

- Advertisement -

យ៉ាងណាមិញកាលពីម្សិញនេះ យើងបានឃើញតារាសម្ដែងប្រុសរូបនេះ បង្ហោះរូបភាពជាច្រើនដែលលោកបានលុតជង្គង់សុំមិត្តស្រីរបស់លោករៀបការ នៅលើទឹកដីនៃប្រទេស New Zealand យ៉ាងមានសុភមង្គល ហើយលោកក៏បានភា្ជប់ជាមួយពាក្យសម្ដីយ៉ាងផ្អែមល្ហែមថា “ខ្ញុំស្រលាញ់នារីម្នាក់នេះ អស់រយៈពេល ៦ ឆ្នាំមកហើយ ហើយខ្ញុំក៏ដឹងថានាងគឺជាមនុស្សស្រីតែម្នាក់គត់ ដែលខ្ញុំប្រាថ្នាចង់រួមរស់នៅជាមួយអស់មួយជីវិតផងដែរ។ ខ្ញុំបានចំណាយពេលវេលាសម្រាប់ការរៀបចំគម្រោងមួយនេះអស់រយៈពេល ៣ខែ ហើយទីបំផុតខ្ញុំក៏អាចធ្វើវាបានសម្រេចពិតមែន។ ខ្ញុំបានសួរទៅនាងថា Tal ព្រមរៀបការជាមួយបងទេ? នាងក៏បានឆ្លើយថា យល់ព្រមចាស៎!!

ជាការពិតណាស់វាគឺរឿងមួយដែលធ្វើឲ្យមិត្តស្រីរបស់លោក មានការភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំង ហើយក៏បានបង្ហាញភាពផ្អែមល្ហែមដាក់ទៅវិញទៅមកយ៉ាងសេចក្ដីសុខផងដែរ។ ចង់ដឹងថា ពួកគេទាំងពីនាក់មានភាពផ្អែមល្ហែមយ៉ាងណានោះ សូមទស្សនារូបភាព​ខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX