Home កម្សាន្ត ស្អាតហើយចិត្ត...

ស្អាតហើយចិត្តល្អទៀត! សីុន យូបិុន ប្រកាសចាប់ពីពេលនេះទៅនាងនឹងបរិច្ចាគថវិការ ៣០% នៃតម្លៃការងារខ្លួនទៅមន្ទីរពេទ្យគុន្ធបុប្ផា!

នេះពិតជារឿងមួយដែលគួរអោយត្រេកអរខ្លាំងបំផុត ដែលកាលពីព្រឹកមិញនេះ តារាសម្ដែងរូបស្រស់កញ្ញា សីុន យូបិុន បានអញ្ចើញទៅគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Richner  និងបានប្រកាសជាសាធារណៈថា នាងនឹងយកថវិការ ៣០% នៃតម្លៃការងារដែលនាងរកបានជូនទៅមន្ទីរពេទ្យគុន្ធបុប្ផា ដើម្បីជួយក្មេងៗនៅកម្ពុជាយើងទៀតផង។

- Advertisement -

ពិតណាស់នេះបើតាមគណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញា សីុន យូបិុន ផុសកាលពីព្រឹកមិញថា៖ «គោរពលាវិញ្ញាណក្ខន្ធវិរៈបុរសនៃកុមារកម្ពុជាជាលើកចុងក្រោយ ព្រមទាំងនាំយកនូវថវិការបន្តិចបន្តួចដែលនាងខ្ញុំបានដក30%នៃចំណែកកាងារដែលនាងខ្ញុំទើបតែទទួលបានដើម្បីបរិច្ចាគដល់ខាងមន្ទីពេទ្យដើម្បីបន្តសង្រ្គោះកុមារកម្ពុជាជាបន្តរទៀតហើយចាប់ពីពេលនេះទៅនាងខ្ញុំ សុីន យូបុិន សន្យាថានិងធ្វើការបរិច្ចាគ30%នៃតម្លៃការងារនូវគ្រប់កាងារទាំងអស់របស់នាងខ្ញុំជូនដល់គន្ធបុផ្ផាហើយទឹកប្រាក់ទាំងអស់នាងខ្ញុំនិងធ្វើការប្រគល់ជូនជារៀងរាល់ចុងឆ្នាំម្តង ។ នេះជាការចូលរួមចំណែកដ៏តូចមួយក្នុងការបំពេញបំណងប្រាថ្នារបស់លោកDr បន្តដែលលោកប្រាប់ថា«លោកចង់សង្គ្រោះកុមារកម្ពុជាដោយស្មោះអស់ពីចិត្ត» R.I.P. Dr 🙏🏻🙏🏻🙏🏻
15/09/2018»។

គួរបញ្ជាក់ផងដែរថា ក្រោយពេលដែលអ្នកគាំទ្រជាច្រើនបានឃើញទង្វើល្អបែបនេះរបស់កញ្ញា សីុន យូបិុន ហើយធ្វើអោយគ្រប់គ្នា កោតសរសើរដល់នាងយ៉ាងខ្លាំង ព្រោះមិននឹកស្មានថានាង មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ ហើយថែមទាំងមានទឹកចិត្តល្អ គួរអោយតារាជាច្រើនយកគំរូតាមទៀតផង៕

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា សីុន យូបិុន

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX