Home កម្សាន្ត ពិតជាតារាគំរូ...

ពិតជាតារាគំរូមែន! ឱក សុគន្ធកញ្ញា បង្កើតមូលនិធិសាងសងបង្គន់អនាម័យ និងផ្ទះជូនអ្នកខ្វះខាតជាងគេក្នុងភូមិ នៅថ្ងៃកំណើតនាង!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះគឺជាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា ហើយក្នុងថ្ងៃនោះដែរ នាងក៏ទទួលបានកាដូ និងពាក្យជូនពរជាច្រើនពីសំណាក់អ្នកគាំទ្ររបស់នាងផងដែរ។

- Advertisement -

ដោយឡែកអ្វីដែលរិតតែចាប់អារម្មណ៍ខ្លាំងជាងហ្នឹងទៀតនោះ នៅថ្ងៃកំណើតឆ្នាំនេះ កញ្ញា ឱក សុគន្ធកញ្ញា​ និងអ្នកគាំទ្រស្និតស្នាលមួយចំនួនរបស់ខ្លួន បាននាំគ្នាធ្វើមូនិធីមួយ ដើម្បីយកថវិការសាងសងបង្គន់អនាម័យ និងជួលជុលផ្ទះ ជូនគ្រួសារដែលខ្វះខាត់ខ្លាំងជាងគេក្នុងភូមិសារាយអណ្តែត, ស្រុកកំពង់ត្រលាច ,ខេត្តកំពង់ឆ្នាំង។

ក្នុងនោះអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ បានផុសរៀបរាប់ថា៖ «ក្នុងនាម ឱក សុគន្ធកញ្ញា និង SEPTEMBER សូមអោយគ្រួសារមួយនេះ រស់នៅក្នុងបរិស្ថានល្អស្អាត ដែលអាចប្រើប្រាស់នូវបង្គន់អនាម័យ ,ព្រមជាមួយផ្ទះតូចដ៏កក់ក្តៅមួយនេះ រស់នៅជាមួយក្តីស្រលាញ់​ ក្តីសង្ឈឹម ភាពរីកចំរើន និង សុភមង្គល🏠💜💜💜តំណាងអោយបេះដូង អ្នកដែលគាំទ្របងកញ្ញាទាំងអស់ “សូមអរគុណ នូវបេះដូងដ៏ស្រស់ស្អាតរបស់បងស្រីកញ្ញា ដែលតែងតែផ្តល់ក្តីស្រលាញ់ដល់មនុស្សដែលនៅជុំវិញខ្លួន ជូនពរខួបកំណើតរីករាយ សុខភាពល្អ សប្បាយចិត្តអោយបានច្រើន”»។

ពិតណាស់សណ្ដានចិត្តល្អមួយនេះ របស់កញ្ញា ឱក សុគន្ធកញ្ញា  បានធ្វើអោយមហាជន ក៏ដូចជាអ្នកគាំទ្រទាំងអស់សប្បាយចិត្តយ៉ាងខ្លាំង ហើយក៏សង្ឃឹមថាតារាល្បីៗគ្រប់រូបនឹងយកគំរូតាមនាង ដើម្បីជួយជនដែលខ្វះខាត់ខ្លាំងបន្តបន្ទាប់ទៀត៕

អត្ថបទពាក់ព័ន្ធ៖

ប្រភប៖គណនីហ្វេសប៊ុករបស់កញ្ញា​ ឱក សុគន្ធកញ្ញា

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX