Home កម្សាន្ត អាណិតណាស់! សុ...

អាណិតណាស់! សុវត្ថិ មុនីនាគ ឡើងឆាកយប់មិញខ្សោយៗ តាមពិតលោកមានជម្ងឺមួយនេះក្នុងខ្លួន!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាប់អញ្ចឹងថា កាលពីយប់មិញនេះមានការប្រគុំតន្រ្តីដ៏ធំមួយ នៅមហោស្រពកោះពេជ្រ ដែលមានកំពូលតារាចម្រៀងជាច្រើនចូលរួម ក្នុងនោះក៏មានវត្តមានលោក ព្រាប សុវត្ថិ និងកូនប្រុសទាំងបីរូបរបស់លោកផងដែរ។

ជាក់ស្ដែងក្នុងកម្មវិធីយប់មិញនេះ គេសង្កេតឃើញកូនប្រុសទី២លោក ព្រាប សុវត្ថិ សុវត្ថិ មុនីនាគ ហាក់បីដូចជា ខ្សោយអស់កម្លាំងក្នុងពេលសម្ដែង តែចុងក្រោយលោក ក៏បាននិយាយថា លោកកំពុងតែមានជម្ងឺ គ្រុនឈាម មិនអាចនៅកំដរទស្សនិកជនក្នុងកម្មវិធីរហូតដល់ចប់បានឡើយ ព្រោះលោកប្រញ៉ាប់ទៅមន្ទីរពេទ្យ ព្យាបាលជម្ងឺបន្តទៀត។

ពិតណាស់រឿងនេះ បានធ្វើអោយទស្សនិកជនជាច្រើន អាណិតដល់លោកយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា សុវត្ថិ​ មុនីនាគ បានជម្ងឺក្នុងខ្លួនត្រូវព្យាបាលបន្ទាប់បែបនេះហើយ នៅតែខំឡើងច្រៀងអោយទស្សនិកជនបានមើលទៀត ពិតជាគួរអោយអាណិតខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថ​បទដោយ៖សីុវលី