Home កម្សាន្ត ទីបំផុត វ៉ាន់...

ទីបំផុត វ៉ាន់ នីឡា ទម្លាយតម្លៃខ្លួនពេលចេញថតក្នុងកម្មវិធីម្ដងៗហើយ!

ពីមួយថ្ងៃទៅមួយថ្ងៃតារាកំប្លែងស្រីវ័យក្មេងកញ្ញា វ៉ាន់ នីឡា កាន់តែស្រស់ស្អាតឡើងៗ ស្រប់ពេលជាមួយនឹងការងារក្នុងសិល្បៈក៏មមារញឹក និងមុខជំនួញផ្ទាល់ខ្លួនក៏កាន់តែកាកកប់ឡើងៗ។

ដោយឡែកស្រាប់តែកាលពីម្សិលមិញនេះ តារាកំប្លែងវ័យក្មេងរូបនេះ បានផុសសារមួយឃ្លារក្នុងបណ្ដាញសង្គមរបស់ខ្លួន ធ្វើអោយមហាជនជាច្រើន​ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយតាមរយៈខ្លឹមសារនោះ ហាក់បីដូចជាចង់បង្ហោះឌឺដងទៅនរណាម្នាក់ដែលមើលងាយនាង។

ក្នុងនោះ នីឡា បានបង្ហោះថា «ខ្ញុំក្រណាស់ គ្មានទ្រព្យអីទេ 😞ថតមួយថ្ងៃបាន50$គ្មានសម្ថភាពទៅទិញរបស់មានតម្លៃទេបង ! បងជាអ្នកមានស្អីក៏បងមាន ខ្ញុំគ្មានអីទេ😪 តែប្អូនសូមជូនពរបង…ឲ្យគង់វង្ស😀»។

ពិតណាស់ទោះបីសារនោះគឺជាការឌឺដងអោយនរណាម្នាក់ក៏ដោយ តែកញ្ញា នីឡា បានបង្ហាញថានាង ថតមួយថ្ងៃគឺទទួលបាន ៥០$ តែមិនបានបញ្ជាក់ថានោះជាការថត ខ្សែរភាពយន្ត ស្ពតពាណិជ្ជកម្ម និងថតកម្មវិធីអ្វីផ្សេងៗនោះទេ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា វ៉ាន់ នីឡា

អត្ថបទដោយ៖សីុវលី