Home កម្សាន្ត អីយ៉ា! ទីបំផុ...

អីយ៉ា! ទីបំផុត ខេមរៈ ស្រីពៅ ប្អូនស្រី ខេមរៈ សិរីមន្ត ប្រកាសវិលចូលសិល្បៈជាថ្មីវិញហើយ!

ប្រិយមិត្តមួយចំនួនធំប្រាកដជាបានជ្រាបហើយថា ចាប់តាំងពីពេលដែលលោក ខេមរៈ សិរីមន្ត ប្រកាសជាសាធារណៈថាប្អូនស្រីរបស់លោកកញ្ញា ខេមរៈ ស្រីពៅ មានបញ្ហាសុខភាពមក កញ្ញាបានបាត់មុខពីសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំហើយ។

ដោយឡែកស្រាប់តែកាលពីពេលថ្មីៗនេះ កញ្ញាបានធ្វើអោយមហាជនក៏ដូចជាអ្នកគាំទ្រកញ្ញាគ្រប់គ្នា មានការភ្ញាក់ផ្អើល ដោយកញ្ញាបានប្រកាសជាសាធារណៈក្នុងបណ្ដាញសង្គមរបស់ខ្លួនថា កញ្ញានឹងវិលចូលសិល្បៈវិញនៅក្នុងពេលឆាប់ៗខាងមុននេះហើយ។

ក្នុងនោះកញ្ញាបានរៀបរាប់ថា «បងប្អូននិង Fan ទាំងអស់គ្នាប្រាកដជានៅរង់ចាំនាងខ្ញុំឲ្យមកចូលសិល្បៈវិញ កុំបារម្ភអីណា នាងខ្ញុំប្រាកដជាចូលសិល្បៈវិញ ចង់និយាយថាស្រឡាញ់អ្នកទាំងអស់គ្នាណាស់កុំភ្លេចណាជួយ like comment share បន្តផង ដើម្បីឲ្យបងប្អូនបានដឹងទាំងអស់គ្នាចាស៎😊»។

ពិតណាស់តាមរយៈសាររបស់កញ្ញា ខេមរៈ ស្រីពៅ មួយនេះ បានធ្វើអោយអ្នកគាំទ្រកញ្ញាគ្រប់គ្នា សប្បាយចិត្តយ៉ាងខ្លាំង ព្រោះគ្រប់គ្នាកំពុងតែចាំស្ដាប់បទថ្មីរបស់កញ្ញា សង្ឃឹមថានឹងចេញក្នុងពេលឆាប់ៗខាងមុខនេះទៅចុះ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា ខេមរៈ ស្រីពៅ

អត្ថបទដោយ៖សីុវលី