Home កម្សាន្ត ជិតភ្ជំុបិណ្ឌ...

ជិតភ្ជំុបិណ្ឌ ឆន សុវណ្ណារាជ និង ឱក សុគន្ធកញ្ញា ចាប់ដៃគ្នាច្រៀងចម្រៀងប្រពៃណី ពិរោះខ្លាំងណាស់!(មានវីដេអូ)

ពិតជាភ្ញាក់ផ្អើលនិងគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ ដែលកាលពីម្សិលមិញនេះផេកផ្លូវការណ៍របស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញចម្រៀងបែបប្រពៃណីមួយបទមានចំណងជើងថា «យូរទៅៗ» ដែលចម្រៀងឆ្លងឆ្លើយដោយតារាចម្រៀងលោក ឆន សុវណ្ណារាជ និងកញ្ញា ឱក សុគន្ធកញ្ញា។

តាមរយៈបទចម្រៀងថ្មីនេះដែល បានធ្វើអោយអ្នកគាំទ្រជាច្រើនរបស់អ្នកទាំងពីរចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែវាពិរោះខ្លាំង ឯអត្ថន័យក៏សីុជម្រៅ និងពិសេសនោះគឺក្នុងវីដេអូឃ្លឹបនោះ តារាចម្រៀងទាំងពីរដួង បានស្លៀកសំលៀកបំពាក់ប្រពៃណីរាំជាមួយនឹងគ្នាយ៉ាងឡូយអស្ចារ្យថែមទៀតផង៕

តោះ! អញ្ចឹងកុំអោយខាតពេលវេលាយូរទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់ផលិតកម្មរស្មីហង្សមាស

អត្ថបទដោយ៖សីុវលី