Home កម្សាន្ត គួរអោយសរសើរ! ...

គួរអោយសរសើរ! ជី ដេវីត និង ទេព បូព្រឹក្ស ទោះបីជាគេជេរខ្លាំងប៉ុនណាក៏មិនយកទោសពៃអ្វីដែរ!(មានវីដេអូ)

335

កាលពីពេលថ្មីៗនេះមានរឿងដ៏កក្រើកមួយបានកើតឡើង គឺមានបុរសម្នាក់បានយករូបភាពកញ្ញា ទេព បូព្រឹក្ស ថតសិុចសីុជាមួយនិងលោក ជី ដេវីត ទៅផុសជេរអ្នកទាំងពីរធ្វើអោយផ្អើលពេញក្នុងបណ្ដាញសង្គម រហូតដល់កញ្ញា ទេព បូព្រឹក្ស ចេញមុខប្រតិកម្មយ៉ាងខ្លាំង។

ក្នុងនោះដំបូងឡើយកញ្ញា ទេព បូព្រឹក្ស មានបំណងចង់ប្ដឹងទៅបុរសម្នាក់នោះ តែដោយសារតែចិត្តសន្ដោសប្រណីខ្មែរស្រលាញ់ខ្មែរ កញ្ញាក៏មានដេញដោលអ្វីតទៅមុខទៀតដែរ គ្រាន់តែសំណូមពរអោយឈប់ជេរកញ្ញាទៀតទៅ ព្រោះថាកញ្ញាក៏ទទួលស្គាល់ថារូបភាពមួយសន្លឹកនោះ វារាងសិុចសីុបន្ដិចមែន តែដោយសារតែនោះគឺជាឈុតហែលទឹករបស់កញ្ញាតែប៉ុនណោះ។

មិនត្រឹមតែប៉ុនណោះ សូម្បីតែលោក ជី ដេវីត ដែលជាគូស្នេហ៍កញ្ញា ទេព បូព្រឹក្ស ក៏បានចេញមុខបកស្រាយ និងមិនបានយកទោសពៃអ្វីពីបុរសម្នាក់នោះដែរ ព្រោះថាលោកក៏ជាខ្មែរដូចគ្នាអញ្ចឹងមានតែបញ្ចប់រឿងត្រឹមហ្នឹងទៅចុះ៕ តោះ! បើចង់ជ្រាបកាន់តែច្បាស់នោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX