Home កម្សាន្ត ទីបំផុត MV បទ...

ទីបំផុត MV បទ«ខ្ញុំលែងត្រូវការស្នេហា»របស់ ខេមរៈ សិរីមន្ត ចេញផ្លូវការហើយ សម្ដែងជាមួយតារាស្រីស្អាតទៀត!(មានវីដេអូ)

នៅមុននេះបន្ដិចផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញ MV ផ្លូវការរបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បទ«ខ្ញុំលែងត្រូវការស្នេហា» ដែលប្រិយមិត្តទន្ទឹងរង់ចាំជាយូរនោះហើយ។

ក្នុងនោះផងដែរ MV ថ្មីនេះគេសង្កេតឃើញថា សាច់រឿងពិតជាល្អមើលខ្លាំងណាស់ ហើយអ្វីដែលរិតតែចាប់អារម្មណ៍ខ្លាំងនោះគឺ មានការចូលរួមសម្ដែងដោយតារាសម្ដែងស្រីរូបស្រស់ ដែលបាត់មុខអស់មួយរយៈធំម្នាក់ទៀតគឺកញ្ញា ម៉ារី។

យ៉ាងណាមិញគ្រាន់តែ MV ថ្មីនេះចេញមកភ្លាម ធ្វើអោយអ្នកលេងបណ្ដាញសង្គមជាច្រើន ចាប់អារម្មណ៍នាំគ្នាស៊ែរ និងចុចចូលទស្សនាយ៉ាងច្រើនថែមទៀតផង៕ តោះ! ចង់ដឹងថា MV បទ «ខ្ញុំលែងត្រូវការស្នេហា» នេះល្អមើលប៉ុនណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់ផលិតកម្មរស្មីហង្សមាស

អត្ថបទដោយ៖សីុវលី