Home កម្សាន្ត លើកទី១ហើយ! ឃើ...

លើកទី១ហើយ! ឃើញ​ ម៉ៃ សុគន្ធ បញ្ចេញមតិគាំទ្រអ្នកសិល្បៈខ្មែរយើងបែបនេះ!(មានវីដេអូ)

263

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កន្លងមកលោក ម៉ៃ សុគន្ធ តែងតែរិះរកគ្រប់មធ្យោបាយដើម្បី រកកន្លែងចន្លោះប្រហោង រិះគន់ទៅលើតារាចម្រៀងនិងតារាសម្ដែងខ្មែរយើងគ្រប់ៗគ្នា។

ដោយឡែកស្រាប់តែកាលពីពេលថ្មីៗនេះ មានមហាជនមួយចំនួនសម្ដែងការមិនពេញចិត្តនឹងតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ដោយថាកញ្ញាបានថតរូបភាពពេលកំពុងញាំបាយជាមួយនិងលោក ជី ដេវីត រាងសិុចសីុខ្លាំងបន្ដិច ធ្វើអោយមនុស្សមួយចំនួនបញ្ចេញមតិយល់ច្រឡំជាច្រើនលើអ្នកទាំងពីរ។

តែយ៉ាងណាមិញស្រាប់លើកនេះលោក ម៉ៃ សុគន្ធ បានចេញមុខការពារទៅលើកញ្ញា ទេព បូព្រឹក្ស ទៅវិញ ដោយលោកបានផុសសារមួយឃ្លាក្នុងបណ្ដាញសង្គមរបស់ខ្លួនឯងថា​៖

«ច្រណែនគេទេដឹង 😜😏😏😏ចូលចិត្តណាស់អាវប្បធម៌ជាន់គេពន្លិចនិងកេងចំនេញ ខុសទេបើគាត់ភិចនិចជាជីវិតឯកជន ហើយនៅតំបន់អាងទឹកទៀត ចង់អោយគាត់ស្លៀកសារុងចងពុំមែន លើសហើយលោកអ្នកភ្លាវ😎😏😏😏»។

ចុះប្រិយមិត្តគ្រប់រូបគិតយ៉ាងម៉េចដែរ ចំពោះការបញ្ចេញមតិលើកនេះរបស់លោក ម៉ៃ សុគន្ធ??? ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់លោក ម៉ៃ សុគន្ធ

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX