Home កម្សាន្ត រឿងពិត! ម៉ា ដ...

រឿងពិត! ម៉ា ដូណា ទៅលេងក្រុងព្រះសីហនុលើកនេះ បែរជាជួបរឿងរន្ធត់នឹកស្មានមិនដល់មួយ!(មានវីដេអូ)

ជារឿងមួយគួរអោយភ្ញាក់ផ្អើលខ្លាំងបំផុត ដែលកាលពីម្សិលមិញនេះ តារាពហុជំនាញលោក ម៉ា ដូណា បានបង្ហោះវីដេអូដល់គួរអោយចាប់អារម្មណ៍មួយក្នុងបណ្ដាញសង្គមរបស់លោក ធ្វើអោយមហាជនជាច្រើនចែករំលែកព្រាតតែម្ដង។

ក្នុងនោះលោក ម៉ា ដូណា បានបង្ហោះវីដេអូមួយនិយាយពីផ្ទះសំណាក់មួយកន្លែងនៅក្រុងព្រះសីហនុ​ ដែលលោកជាមួយនឹងមិត្តភក្តិបានជួលស្នាក់នៅ ដោយមើលទៅសភាពផ្ទះសំណាក់នោះ គឺគ្មានស្ដង់ដាអនាម័យអ្វីនោះទេសំរាបភ្ញៀវ មិនថាសំភារៈគេង ឬបន្ទប់ទឹកសុទ្ធតែមិនអាចទទួលយកបានទាំងអស់។

មិនត្រឹមតែប៉ុនណោះថែមទាំងមានតម្លៃថ្លៃដល់ទៅ ២៥$ ទៀត ពិតជាធ្វើអោយលោក ម៉ា ដូណា ខកចិត្តខ្លាំងណាស់ ហើយលោកក៏បានផ្ដាំទៅបងប្អូនខ្មែរយើងអោយបានជ្រាបថា ប្រសិនបើគ្រប់គ្នាមកកំសាន្តនៅក្រុងព្រះសីហនុ មានបំណងចង់សម្រាកនោះ សូមប្រុងប្រយ័ត្ននិងពិនិត្យមើលបន្ទប់ស្នាក់នៅអោយបានស្រួលបួលជាមុនសិន៕

តោះ! ចង់ជ្រាបច្បាស់នោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់លោក ម៉ា ដូណា

អត្ថបទដោយ៖សីុវលី