Home កម្សាន្ត ពិតជាស្អាតៗណា...

ពិតជាស្អាតៗណាស់! ជិតដល់ភ្ជុំ ទូច ស្រីល័ក្ខ ឆ្នៃម៉ូតសម្លៀកបំពាក់ពីសារ៉ុងឡូយកប់តែម្ដងហើយ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាអ្នកនាង ទូច ស្រីល័ក្ខ មិនត្រឹមតែជាតារាសម្ដែង និងតារាចម្រៀងមួយរូបមានប្រជាប្រិយភាពខ្លាំងនោះទេ ហើយថែមទាំងជាអ្នករចនាម៉ូតសម្លៀកបំពាក់ពីសារ៉ុងបានយ៉ាងស្រស់ស្អាតថែមទៀតផង។

ជាក់ស្ដែងនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះអ្នកនាង ក៏បានរចនាម៉ូតសម្លៀកបំពាក់ធ្វើពីសារ៉ុងជាច្រើនម៉ូតសំរាប់អតិថិជនអ្នកនាងផងដែរ។

ក្នុងនោះគ្រាន់តែមហាជននិងអ្នកគាំទ្ររបស់អ្នកនាងបានឃើញភ្លាម ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍និងកោតសរសើរពីសមត្ថភាពឆ្នៃម៉ូតរបស់អ្នកនាងយ៉ាងខ្លាំង ព្រោះមើលទៅប្លែកនិងស្រស់ស្អាតខ្លាំងណាស់​ ពិសេសនោះគឺបង្ហាញអោយឃើញពីក្រណាត់សារ៉ុងខ្មែរយើងទៀតផង៕

តោះ! អញ្ចឹងកុំអោយខាតពេលវេលាយូរ ទៅទស្សនារូបភាពម៉ូតសម្លៀកបំពាក់របស់អ្នកនាង ទូច ស្រីល័ក្ខ ខាងក្រោមនេះទាំងអស់គ្នា៖

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេកអ្នកនាង ទូច ស្រីល័ក្ខ

អត្ថបទដោយ៖សីុវលី