Home កម្សាន្ត សង្ហាកប់ហ្មង់...

សង្ហាកប់ហ្មង់! ពេលឃើញ ខាត់ វ៉ៃហាំង គ្រងឈុតល្ខោនខោលបែបនេះទៅ!

ពិតណាស់ពេលនេះសិល្បៈល្ខោនខោលខ្មែរយើង ត្រូវអង្គការពិភពលោកទទួលស្គាល់ជាសម្បត្តិបេតិភ័ណ្ឌពិភពលោកហើយ ក្នុងនោះក៏បានរឿងរ៉ាវផ្ទុះឡើងជាច្រើន ធ្វើអោយប្រជាជនខ្មែរដែលនិយមលេងបណ្ដាញសង្គមគ្រប់គ្នា បានស្គាល់និងយល់ដឹងពីល្ខោនខោលកាន់តែច្បាស់។

ជាក់ស្ដែងថ្មីៗនេះ មានតារាសម្ដែងរូបសង្ហាក្នុងប្រទេសកម្ពុជាយើងមួយរូបគឺលោក ខាត់ វ៉ៃហាំង បានគ្រងឈុតសិល្បៈល្ខោនខោលនេះ ធ្វើអោយអ្នកគាំទ្រក្នុងបណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែរូបរាង និងសម្រស់ដ៏ស្រស់ស្អាតរបស់លោក បានធ្វើអោយឈុតល្ខោនខោលខ្មែរយើងមួយនេះ មើលទៅកាន់តែលេចធ្លោរខ្លាំងឡើងៗ។

គួរបញ្ជាក់ផងដែរថានេះជាលើកទី១ហើយ ដែលឃើញតារាសម្ដែងខ្មែរយើងលោក ខាត់ វ៉ៃហាំង គ្រងឈុតសិល្បៈល្ខោនខោលផ្សព្វផ្សាយក្នុងបណ្ដាញសង្គមបែបនេះ មើលទៅពិតជាគួរអោយកោតសរសើរខ្លាំងណាស់៕ តោះ! ចង់ដឹងថាលោក ខាត់ វ៉ៃហាំង គ្រងឈុតល្ខោនខោលនេះ ស្រស់ស្អាតខ្លាំងប៉ុនណានោះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់លោក ខាត់ វ៉ៃហាំង

អត្ថបទដោយ៖សីុវលី