Home ពត៌មាន ប្រជាពលរដ្ឋក្...

ប្រជាពលរដ្ឋក្នុងភូមិព្រៃខ្លា ទទួលបានផ្លូវ ១ខ្សែប្រវែង៤០០០ម៉ែត្រចាក់ថ្មមិច

កណ្តាល ៖ ផ្លូវក្រាលថ្មមិច១ ខ្សែប្រវែង៤គីឡូម៉ែត្រ ទំហំខ្នងលើ ៦ម៉ែត្រ មានបង្កប់លូ​ តាមដងផ្លូវ ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសាងសង់រួចរាល់ហើយ ក្រោមការជួយជាថវិការផ្ទាល់ខ្លួន១៤ម៉ឺនដុល្លារ ពី លោក តាក់ ជីឡៅ អនុប្រធានគណៈពង្រឹងឃុំឆក់ឈើនាង​ ធ្វើផ្លូវចាក់ក្រាលថ្មមិច១ខ្សែ ប្រវែង៤គីឡូម៉ែត្រ ចាប់ពីខ្លោទ្វា វត្តកោះអណ្តែត រហូតមក ដល់ចុងភូមិព្រៃខ្លា ធ្វើផ្លូវទាំងថ្ងៃ ទាំងយប់ រួចរាល់ហើយ នៅយប់ថ្ងៃចន្ទ័ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។

លោក តាក់ ជីឡៅ បានចាត់ទុកថាផ្លូវក្រាលថ្មមិច១ខ្សែ​នេះ ជាសមិទ្ធផលថ្មីមួយ សម្រាប់​អ្នកភូមិព្រៃខ្លា ក៏ដូចបងប្អូនប្រជាពលរដ្ឋក្នុង​ ឃុំក្រាំងម្កាក់ទាំងមូល ដើម្បីអោយមានភាពងាយស្រួលក្នុងការធ្វើដំណើរទាំងទៅទាំងមក មុនឱកាសបុណ្យភ្ជុំបិណ្យចូលមកដល់ និងដើម្បីប្រែក្លាយភូមិព្រៃខ្លាអោយទៅជាទីប្រជុំជន​បែបស៊ីវិល័យមិនចាញ់ទីក្រុងងាយ​ស្រួលក្នុងការប្រកបមុខរបរផ្សេងៗ​ សំដៅការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះផ្ទាល់​ ។

លោក បានបញ្ជាក់បន្ថែមទៀតថានិងរកទីតាំងណាមួយចាក់គរថ្មមិចចំនួន១០០ឡាន ដើម្បីទុកចាក់បន្ថែមនូវពេលណាដែលផ្លូវខូច.ខូចត្រង់ណាធ្វើត្រង់ហ្នឹងតែម្តង​ ដោយមិនចាំឲ្យផ្លូវខូចកាន់តែខ្លាំងឡើងឡើយហើយ ការធ្វើផ្លូវ១ខ្សែនេះមិនមែនគ្រាន់ តែ​​ធ្វើអោយតែហើយៗនោះទេ​ ត្រូវតែចូលរួមថែរក្សាទាំងអស់គ្នាទើបមានគុណភាពល្អ ប្រើប្រាស់បានយួរអង្វែ។

បងប្អូនប្រជាពលរដ្ឋទូរទាំងភូមិព្រៃខ្លា​​ មានទឹកចិត្តសប្បាយ រីករាយក្រៃលែង សូមថ្លែងអំណរអរគុណទៅដល់ ឯកឧត្តម​​​ និងជូនពរសុខភាពល្អសំរេចកិច្ចការដូចបំណងប្រាថ្នា​៕