Home កម្សាន្ត ស្អាតកប់! ទេស...

ស្អាតកប់! ទេសភាពផ្ទះលំហែកាយរបស់តារាសម្ដែងប្រុស Ken Theeradej ចំំណាយប្រាក់រាប់លានបាតសង់នៅប្រទេសជប៉ុន!!

តារាសម្ដែងប្រុសជើងចាស់ លោក Ken Theeradej ជាតារាសម្ដែងប្រុសមួយរូបដែលមានឈ្មោះល្បីល្បាញក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ៣ផងដែរ។ តារាសម្ដែងប្រុសរូបនេះ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ប៉ន្តែលោកនៅតែរក្សាប្រជាប្រិយភាពរបស់លោកបានដូចដើមដដែលផងដែរ។

ក្នុងពេលថ្មីនេះ តារាសម្ដែងប្រុស Ken បានរូបភាពជាច្រើនសន្លឹកជាមួយក្រុមគ្រួសារយ៉ាងមានសុភមង្គល នៅលើទឹកដីប្រទេសជប៉ុន ជាមួយទេសភាពយ៉ាងស្រស់ស្អាតនៃផ្ទះលំហែកាយរបស់លោក ដែលចំណាយលុយរាប់លានបាតដើម្បីសាងសង់នៅទីនោះ។

យោងតាមបទសម្ភាសន៍មួយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ លោកបានប្រាប់ពីមូលហេតុដែលហ៊ាន​ចំណាយលុយយ៉ាងច្រើន ដើម្បីសង់ផ្ទះនៅក្រៅប្រទេសបែបនេះ ព្រោះប្រទេសនេះជាប្រទេសដែលលោកប្រាថ្នាចង់រស់នៅ និងជាសេចក្ដីសុខរបស់ក្រុមក្រួសាររបស់លោកផផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា