Home កម្សាន្ត ស្វីតណាស់! លើ...

ស្វីតណាស់! លើកទី១ហើយដែលឃើញ ឱក សុគន្ធកញ្ញា ផុសរូបជាមួយគូស្នេហ៍ជាមួយនឹងសារផ្អែមល្ហែមបែបនេះ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ការធ្វើដំណើរទៅបំពេញការងារនៅប្រទេសជប៉ុន របស់កំពូលតារាចម្រៀងស្រី​ ក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា លើកនេះ គឺមានវត្តមានលោក អឹុង សុខលី ដែលជាគូស្នេហ៍កញ្ញារួមដំណើរទៅជាមួយផងដែរ។

ដោយឡែកកន្លងមកទោះបីជាតារាចម្រៀងរូបនេះ បញ្ជាក់ពីទំនាក់ទំនងស្នេហ៍ជាសាធារណៈប្រាប់មហាជនក៏ដោយ តែគ្រប់គ្នាពុំដែលបានឃើញកញ្ញា បង្ហោះរូបភាពឬក៏សារផ្ហែមល្ហែមជាមួយនឹងគ្នានោះទេ។

ជាក់ស្ដែងទើបតែកាលពីម្សិលមិញនេះ គេឃើញកញ្ញា ឱក សុគន្ធកញ្ញា បានផុសរូបភាពយ៉ាងផ្អែមល្ហែមមួយសន្លឹកជាមួយនឹងគូស្នេហ៍ និងអមជាមួយសារដ៏មានអត្ថន័យមួយឃ្លារថា «សុំស្មាបងផ្អែកបន្តិច..! មិនយូរ​ទេត្រឹម​តែ​មួយ​ជីវិត​ប៉ុណ្ណោះ​👌»។

ពិតណាស់តាមរយៈរូបភាពនិងសារមួយឃ្លានេះអាចបង្ហាញអោយឃើញថា ទំហំចិត្តស្រលាញ់របស់គូស្នេហ៍មួយគូនេះចំពោះគ្នា គឺពិតជាមានធំធេងគ្មានអ្វីកាត់ថ្លៃពុំបានមែន៕

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីអីុនស្ដារក្រាមរបស់កញ្ញា ឱក សុគន្ធកញ្ញា

អត្ថបទដោយ៖សីុវលី