Home កម្សាន្ត ចេះស្វីតទៀត i...

ចេះស្វីតទៀត idol! ខេមរៈ សិរីមន្ត បង្ហោះសារមួយឃ្លារៀបរាប់ពីភរិយាខ្លួន ស្ដាប់ទៅពិតជាមានន័យធំធេងណាស់!

913

ពិតណាស់ចាប់តាំងពីពេលដែលកំពូលតារាចម្រៀងប្រុស ក្នុងផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ត បានបើកបង្ហាញមុខមាត់ភរិយានិងកូនទីស្រលាញ់របស់ខ្លួនក្នុងបណ្ដាញសង្គមមក កាន់តែធ្វើអោយមហាជន ក៏ដូចជាអ្នកគាំទ្រគ្រប់គ្នារិតតែចាប់អារម្មណ៍លើលោកខ្លាំងណាស់។

ដោយសារឡែកស្រាប់តែនៅប៉ុន្មានម៉ោងមុននេះ លោកបានធ្វើអោយអ្នកគាំទ្រក្នុងបណ្ដាញសង្គមលោក ភ្ញាក់ផ្អើលខ្លាំងម្ដងទៀត ដោយលោកបានផុសរូបភាពនឹងសារមួយឃ្លាថា៖

«បងជាប្តីធម្មតាៗម្នាក់ប៉ុណ្ណោះ😌អូនទើបជាភរិយាដ៏ល្អ តាំងពីពួកយើងស្រលាញ់គ្នាមក អូនមិនដែលចង់បានអ្វីពីបងឡើយ អូនថាសុំត្រឹមមានបងក្បែរនឹងស្រលាញ់អូន😘 គឺគ្រប់គ្រាន់ហើយសំរាប់អូន (បងមានសំណាងណាស់ដែលមានអូនជាភរិយា)😘😘😘»។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រក៏ដូចជាមហាជនគ្រប់គ្នា បានឃើញលោក ខេមរៈ សិរីមន្ត ពោលពាក្យក្នុងចិត្ត និងទំហំក្ដីស្រឡាញ់របស់ខ្លួនទៅភរិយាបែបនេះ បើភរិយាលោកបានឃើញភ្លាម ប្រាកដជារំភើបចិត្តខ្លាំងមែនតែម្ដង៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក ខេមរៈ សិរីមន្ត

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX