Home កម្សាន្ត អុញនោះ! កូនច្...

អុញនោះ! កូនច្បងលោក ព្រាប សុវត្ថិ ទៅដល់ប្រទេសកូរ៉េបែរជាមិនបានសម្ដែង ដោយសារកើតជំងឺមួយ!

ថ្មីៗនេះកំពូលតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក ព្រាប សុវត្ថិ បានដឹងដៃកូនប្រុសជាទីស្រលាញ់ទាំងបីនាក់របស់លោក ចេញទៅសម្ដែងនៅឯប្រទេសកូរ៉េ រួមជាមួយសិល្បៈករសិល្បៈការិនីជាច្រើនរូបទៀតផងដែរ។

ដោយឡែកពេលទៅដល់ស្រាប់តែមានដំណឹងមិនល្អមួយកើតឡើង ដោយសារតែកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ ដែលមានឈ្មោះថា សុវត្ថិ មុនីវណ្ណ បានកើតជំងឺគ្រុនឈាម បន្ទាប់ពីលោកត្រូវសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ជាហេតុធ្វើអោយអ្នកគាំទ្រនៅទីនោះបង្ហាញការសោកស្ដាយយ៉ាងខ្លាំង ព្រោះអវត្តមានតារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ។

គួរបញ្ជាក់ផងដែរថា កូនប្រុសទី២របស់លោក ព្រាប សុវត្ថិ ទើបតែជាពីជំងឺគ្រុនឈាមនេះ បានប្រមាណ២ទៅ៣ថ្ងៃតែប៉ុនណោះ ស្រាប់តែពេលនេះកូនច្បងរបស់លោក បែរជាកើតជំងឺនេះដែរ ស្របពេលចេញសម្ដែងនៅប្រទេសកូរ៉េទៀតផង ពិតជាគួរអោយសោកស្ដាយខ្លាំងណាស់៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី