Home កម្សាន្ត ពិតជាកូនល្អមែ...

ពិតជាកូនល្អមែន!​ តារាសម្ដែងប្រុស Mik Thongraya បានលះបង់ផ្លូវលោក បួសជាព្រះសង្ឃដើម្បីសងគុណឪពុកម្ដាយ!!

584

ប្រិយមិត្តពិតជាបានស្គាល់ច្បាស់រួចមកហើយ តារាសម្ដែងប្រុសមានមាឌធំ រូបរាងស្រស់សង្ហារ លោក Mik Thongraya ជាតារាសម្ដែងប្រុសមួយរូបដែលមានឈ្មោះល្បីល្បាញ ដែលប្រិយមិត្តតែងតែបានឃើញវត្តមានរបស់គេ នៅខ្សែភាពយន្តភាគថៃជាច្រើនផងដែរ។

ក្នុងនោះផងដែរ តារាសម្ដែងប្រុសរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់សង្ហាប៉ុណ្ណោះទេ តារាសម្ដែងប្រុសរូបនេះលោកក៏បានបំពេញកាតព្វកិច្ចជាកូនល្អ ដោយលោកបានបំបួសសងគុណឪពុកម្ដាយរបស់លោកយ៉ាងអាធិកអាធមថែមទៀតផង។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងប្រុសរូបនេះ បានលះបង់ផ្លូវលោក ទៅកានផ្លូវធម៌វិញដើម្បីសងគុណដល់អ្នកមានគុណទាំងពីររបស់លោក ហើយវាក៏ជារឿងដ៏ល្អមួយដែលជាការសាងកុសលយ៉ាងធំធេងផងដែរ។ ជាមួយគ្នានេះដែល អ្នកគាំទ្ររបស់លោក Mik បានជួនពរលោកឲ្យសម្រេចបាននូវ ផ្លូវព្រះធម៌ដ៏សែនជ្រះថ្លានេះ បានដោយជោគជ័យ ព្រមទាំងឆាប់វិលត្រលប់មកជួបអ្នកគាំទ្រវិញ ក្នុងពេលខាងនេះផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX