Home កម្សាន្ត ពិរោះខ្លាំងណា...

ពិរោះខ្លាំងណាស់! សុភ័ក្រ្ត កុសុម៉ា ច្រៀងបទ«មិនស្រលាញ់បងមិនបាន» ស្ដាប់ហើយចង់ស្ដាប់ទៀត!(មានវីដេអូ)

357

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាកញ្ញា សុភ័ក្ត្រ កុសុម៉ា មិនត្រឹមតែជាពិធីការិនីស្រីដែលមានវោហាស័ព្ទយ៉ាងពូកែនោះទេ ថែមទាំងជាតារាចម្រៀងស្រីមួយរូបមានសម្លេងយ៉ាងពិរោះថែមទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះកញ្ញា សុភ័ក្ត្រ កុសុម៉ា បានទៅចូលរួមកម្មវិធីមួយ ដោយបានលើកយកបទចម្រៀងដ៏ល្បីមួយបទមានចំណងជើងថា «មិនស្រលាញ់អូនមិនបាន» ដែលជាបទលោក ចាន់ សម័យ មកច្រៀងជាបទស្រី ស្ដាប់ទៅពិតជាប្លែកនិងពិរោះខ្លាំងណាស់ ធ្វើអោយអ្នកគាំទ្រគ្រប់គ្នា ចែករំលែកពេញបណ្ដាញសង្គមតែម្ដង។

ពិតណាស់តាមរយៈការបកស្រាយបទចម្រៀងមួយបទនេះរបស់កញ្ញា​ សុភ័ក្ត្រ កុសុម៉ា បានធ្វើអោយមហាជនជាច្រើនកាន់តែកោតសរសើរពីសមត្ថភាពច្រៀងរបស់កញ្ញា គឺស្ដាប់ទៅកាន់តែពិរោះខ្លាំងឡើងៗដូចតារាចម្រៀងអាជីពអញ្ចឹង៕ តោះ! អញ្ចឹងកុំអោយពេលវេលាយូរទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់កញ្ញា សុភ័ក្ត្រ កុសុម៉ា

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX