Home កម្សាន្ត កប់ណាស់! ខួបក...

កប់ណាស់! ខួបកំណើតលោក អីុណូ យប់មិញ ផ្អើលអស់តារាល្បីៗជាច្រើនទៅចូលរួម!(មានរូបច្រើន)

ពិតជាគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីយប់ម្សិលមិញនេះតារាចម្រៀងប្រុសក្នុងផលិតកម្មសាន់ដេលោក អីុណូ បានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួន ដោយបានអញ្ជើញភ្ញៀវកិត្តិយសដែលជាតារាល្បីៗចូលរួមជាច្រើន។

ក្នុងនោះផងដែរគេសង្កេតឃើញថា ថ្វីត្បិតតែលោក អីុណូ ជាតារាចម្រៀងមួយរូបក្នុងផលិតកម្មសាន់ដេក៏ពិតមែន តែភ្ញៀវកិត្តិយសទាំងអស់គឹសុទ្ធសឹងតែជាអ្នកសិល្បៈករសិល្បៈការិនី មកពីបណ្ដាផលិតកម្មផ្សេងៗគ្នាជាច្រើន សូម្បីតែអ្នកដែលបាត់មុខក្នុងសិល្បៈកាលពីមុនក៏មានបង្ហាញខ្លួនក្នុងកម្មវិធីនោះផងដែរ។

ពិតណាស់រឿងនេះបានធ្វើអោយអ្នកគាំទ្រជាច្រើន កោតសរសើរពីការរាប់អាន និងការរក្សាទំនាក់ទំនងល្អរបស់លោក អីុណូ ព្រោះថាគ្រាន់តែខួបកំណើតរបស់លោកមួយសោះ តែមានភ្ញៀវកិត្តិយសសុទ្ធតែជាតារាល្បីមកច្រើនយ៉ាងហ្នឹងទៅហើយ ចុះទម្រាំកម្មវិធីធំជាងហ្នឹងទៅទៀតមិនដឹងកុះករយ៉ាងណា៕

តោះ! ចង់ដឹងតារារូបណាមានវត្តមានក្នុងកម្មវិធីខួបកំណើតលោក អីុណូ យប់មិញខ្លះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

 ប្រភព៖គណនីហ្វេសប៊ុករបស់លោក អីុណូ

អត្ថបទដោយ៖សីុវលី