Home កម្សាន្ត ដឹងទេ សុគន្ធ ...

ដឹងទេ សុគន្ធ ថេរ៉ាយុ និយាយម៉េចក្រោយ ទេព បូព្រឹក្ស ចេញបទថ្មីមួយមានចំណងជើងថា«ខ្ជិលនិយាយ»!(មានវីដេអូ)

2748

ក្រោយពេលមានការរិះគន់រឿងស្លៀកពាក់សិុចសីុបន្ដិចមក ពេលនេះតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ក៏បានចេញបទចម្រៀងថ្មីមួយដែលនិយាយពីអ្នកដែលចាំតែរិះគន់ជាន់ពន្លិចទៅលើរូបនាង ដែលបទនោះមានចំណងជើងថា«ខ្ជិលនិយាយ»។

ដោយឡែកគ្រាន់តែបទចម្រៀងនេះចេញក្នុងបណ្ដាញសង្គមភ្លាម ធ្វើអោយចិត្តរបស់តារាចម្រៀងក្នុងផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុ ស៊ែរភ្លាមតែម្ដង ព្រោះតែត្រូវចិត្តរបស់លោកខ្លាំងពេក ក្នុងនោះលោកបានសរសេរ Caption មួយឃ្លាថា៖

«សុំសែរបទនេះមួយដែរហើយត្រូវចិត្តខ្លាំងពេក Tep Boprek ជាពិសេសផ្ញើរជូនអ្នកដែលនិយាយថា ( ចង់ទិញអីទិញទៅ ជិះឡានអីជិះទៅ កុំតែពេលឈឺប្រកាសរកជំនួយ ) ស្អប់ពាក្យហ្នឹងណាស់ ហើយលុយគេសោះម៉េចបានឈឺចាប់ម៉េស ចាំគេសុំជំនួយចាំដើរថាអោយគេ ចង់ថាថាតែបុគ្គលទៅបានហើយកុំរាលដាលដល់គេ នឹកឃើញម្តងៗចង់តែ…..ហុឹម ទៅ ខ្ជិលយាយ»។

ពិតណាស់បទថ្មីរបស់កញ្ញា ទេព បូព្រឹក្ស ដែលទើបតែចេញនេះ មិនមែនមានតែលោក សុគន្ធ ថេរ៉ាយុ នោះទេ ដែលពេញចិត្ត សូម្បីតែតារាមួយចំនួនទៀតដែលធ្លាប់ជួបរឿងពិតបែបនេះក៏ពេញចិត្តស្ដូកផងដែរ៕ តោះ! ចង់ដឹងប​ទថ្មីនេះ ឡូយប៉ុនណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់លោក សុគន្ធ ថេរ៉ាយុ

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX