Home កម្សាន្ត មានន័យណាស់! អ...

មានន័យណាស់! អ៊ាម វន្នី និង អ៊ុក សុវណ្ណារី ចេញបទថ្មី«គន្ធបុប្ផាមហាស្រណោះ»រៀបរាប់ពីលោកវេជ្ជបណ្ឌិត Beat Richner!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ មានរឿងដ៏គួរអោយសោកស្ដាយមួយបានកើតឡើងគឺការបាត់បង់វីរៈបុរសសង្គ្រោះកុមារកម្ពុជាយើងគឺលោក វេជ្ជបណ្ឌិត Beat Richner ប្រចាំមន្ទីរពេទ្យគន្ធបុប្ផា ជាហេតុធ្វើអោយប្រជាជនខ្មែរយើងចងចាំអំពើល្អលោកមិនភ្លេចនោះទេ។

ជាក់ស្ដែងថ្មីៗនេះតារាចម្រៀងល្បីឈ្មោះលោក អ៊ាម វន្នី និងតារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណារី បានចាប់ដៃគ្នាចេញចម្រៀងមួយបទមានចំណងជើងថា «គន្ធបុប្ផាមហាស្រណោះ» ជាបទមួយដ៏មានអត្ថន័យ​ ដែលច្រៀងរៀបរាប់ពីស្នាដៃនិងការសោកស្ដោយដែលបាត់បង់លោក វេជ្ជបណ្ឌិត Beat Richner។

ពិតណាស់តាមរយៈបទចម្រៀងថ្មីមួយនេះដែរ ក៏ជាសារមួយសំរាប់បងប្អូនកូនក្មួយក្នុងប្រទេសកម្ពុជាយើងទាំងអស់ បានដឹងអំពីអំពើល្អរបស់លោក វេជ្ជបណ្ឌិត Beat Richner ចំពោះកុមារកម្ពុជា និងសង្ឃឹមថាបងប្អូនខ្មែរយើងនៅតែបន្តឆន្ទះជួយសង្គ្រោះកុមារកម្ពុជាយើងបន្តពីលោក វេជ្ជបណ្ឌិត Beat Richner បន្ដទៀត៕

តោះ! ចង់ដឹងថាបទថ្មីនេះ ពិរោះនិងមានអត្ថន័យប៉ុនណានោះ សូមទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់លោក អ៊ាម វន្នី

អត្ថបទដោយ៖សីុវលី