Home កម្សាន្ត តារាសម្ដែងស្រ...

តារាសម្ដែងស្រី Kimberly ត្រឡប់មកពីប្រទេសអ៊ីតាលី យ៉ាងលឿន ព្រោះខ្លាចខកការណាត់ជាមួយលោក Mark Prin ក្នុងថ្ងៃពិសេសរបស់ពួកគេ!!

307

ប្រិយមិត្តពិតជាបានស្គាល់និងបានដឹងរួចមកហើយ អំពីទំនាក់ស្នេហារបស់តារាសម្ដែងស្រី Kimberly និងលោក Mark Prin គូស្នេហ៍តារាសម្ដែងមួយគូនេះ មានចាប់ផ្ដើមទាក់ទងគ្នារយៈពេល ៥ ឆ្នាំមកហើយ ហើយពួកគេទាំងពីរនាក់ តែងតែបង្ហាញភាពផ្អែមល្ហែមនៅតាមបណ្ដាញសង្គមផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Kimberly បានទៅបំពេញការងារនៅប្រទេសអ៊ីតាលី ហើយបានត្រលប់មកវិញកាលពីយប់ថ្ងៃទី ២៦ ខែកញ្ញា ដើម្បីទទួលទានអាហារពេលល្ងាច និងប្រារព្ធពិធីគម្រប់ខួប ៥ ឆ្នាំដែលពួកគេបានស្រឡាញ់គ្នាយ៉ាងផ្អែមល្អែមមួយជាមួយគ្នា៕

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX