Home Uncategorized មកដល់ហើយ! «នា...

មកដល់ហើយ! «នារីសម័យថ្មី (Ladies’ Fair)» ដំបូងគេ និងធំបំផុតប្រចាំឆ្នាំ២០១៨ នៅកម្ពុជា!

ភ្នំពេញៈ ថ្ងៃនេះ ក្រុមហ៊ុន 360 Ads & Event សហការជាមួយវេបសាយព័ត៌មានស្រីៗធំជាងគេប្រចាំកម្ពុជា «កញ្ញា» របស់ក្រុមហ៊ុន Sabay Digital Plus “Sabay” ធ្វើសន្និសីទព័ត៌មានរួមគ្នា ប្រកាសរៀបចំពិព័រណ៍ «នារីសម័យថ្មី (Ladies’ Fair)» ជាផ្លូវការ ដំបូង និងធំបំផុតប្រចាំឆ្នាំ២០១៨ នៅកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការចូលរួមពីក្រុមហ៊ុនដៃគូសហការធំៗពីរ គឺក្រុមហ៊ុនផ្ដល់សេវាទូទាត់ឥតសាច់ប្រាក់ធំបំផុតនៅកម្ពុជា PiPay និងវេបសាយទិញលក់អចលទ្រព្យដ៏ធំ នៅកម្ពុជា Realestate.com ។

ពិព័រណ៍ «នារីសម័យថ្មី» ដែលនឹងគ្រោងរៀបចំឡើងនៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០១៨ នៅសាលពិព័រណ៍កោះពេជ្រនោះ គឺជាព្រឹត្តិការណ៍ពិព័រណ៍លក់ផលិតផលម៉ាកល្បីៗ គ្រប់ប្រភេទសម្រាប់ស្រីៗ ដោយផ្ដល់ការបញ្ចុះតម្លៃធំបំផុតរហូតដល់៨០%។

កញ្ញា ដែក ដារី អ្នកគ្រប់គ្រងក្រុមហ៊ុន 360 Ads & Event ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ថា “នេះជាលើកដំបូង ដែលកម្ពុជាយើង មានពិព័រណ៍ពិសេសបែបនេះ សម្រាប់ស្រ្តី ហើយមានផលិតសម្បូរបែបសម្រាប់ស្រីៗ ចង់ Shopping។ យើងរៀបចំពិព័រណ៍នេះឡើង សម្រាប់ស្ត្រីដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៥០ឆ្នាំ។ យើងរំពឹងថា នឹងមានអ្នកចូលរួមប្រមាណ២ម៉ឺននាក់។

សម្រាប់ដៃគូអាជីវកម្មរបស់យើងវិញ យើងកំពុងផ្ដល់ឱកាសពិសេសដល់ពួកគាត់ ដោយបញ្ចុះតម្លៃ ២០% សម្រាប់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ដែលកក់ស្ដង់ផលិតផល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ៣១ តុលា”។

ពិព័រណ៍ នារីសម័យថ្មី មានស្តង់លក់ផលិតផលម៉ាកល្បីៗ ទាំងក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណជា៣០០ស្ដង់ ក្នុងនោះមានផលិតផល ដូចជា សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories) សម្រស់ និងម៉ូដ (Beauty & Fashion) កីឡា និងសុខភាព (Sports & Fitness) សម្ភារៈផ្ទះបាយ (Home Appliances) ផលិតផលកូនក្មេង (Baby Care) សុខភាព (Health Care) អាហារ និងភេសជ្ជៈ (Foods & Beverages) អប់រំ (Education) កម្សាន្ត (Entertainment) ទេសចរណ៍ (Travel & Tourism) និងអចលនទ្រព្យ (Real Estate)។

“យើងរីករាយ ដែលសហការជាមួយក្រុមហ៊ុន 360 Ads & Event ឲ្យមានពិព័រណ៍នេះឡើង។ តាមរយៈការសហការនេះ និងការផ្សព្វផ្សាយលើវេបសាយ កញ្ញា យើងបានផ្ដល់តម្លៃបន្ថែម ដល់អ្នកអានរបស់យើងជាក់ស្ដែង តាមរយៈ Shopping ក្នុងតម្លៃ Discount យ៉ាងច្រើនដល់៨០%។ កន្លងមក កញ្ញា ផ្ដល់តែព័ត៌មាន ជុំវិញរឿងពាក់ព័ន្ធស្រីៗ ជាចំណេះដឹង ជាតិចនិក ជាដំណោះស្រាយទាក់ទងនឹងជីវិតស្នេហា គ្រួសារ សម្រស់ សុខភាព ដល់អ្នកអានជាស្ត្រីរបស់យើងប៉ុណ្ណោះ”។ អ្នកស្រី សរ សុគន្ធី អ្នកគ្រប់គ្រងវេបសាយ «កញ្ញា» ថ្លែងដូច្នេះ៕