Home PR អស្ចារ្យ! កម្...

អស្ចារ្យ! កម្មវិធី TrueMoney បានផ្លាស់ប្តូរមុខមាត់ថ្មី យ៉ាងទាក់ទាញ

ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុនទ្រូម៉ាន់នីបានប្រកាសដាក់ឱ្យប្រើប្រាស់កំណែជំនាន់ថ្មី ដែលមានភាពទាក់ទាញជាងកម្មវិធីក្នុងកំណែជំនាន់មុន។ ការកែប្រែនិងការរចនាមុខមាត់ថ្មីសម្រាប់កម្មវិធី TrueMoney នេះ គឺដើម្បីផ្តល់ភាពទាក់ទាញ ទាន់សម័យ សុវត្ថិភាព និងកាន់តែងាយស្រួលជាងមុនសម្រាប់អតិថិជនទ្រូម៉ាន់នីទាំងអស់។ លោក ហេង វីលីន ប្រធានផ្នែកផលិតផល បានមានប្រសាសន៍ថា៖ «នេះជាលើកទី១ ហើយដែលយើងធ្វើបច្ចុប្បន្នភាពកំណែថ្មី ឲ្យទាន់តម្រូវការនិងការចង់បានរបស់អ្នកគ្រប់គ្រងផ្នែកទីផ្សារ។

ការផ្លាស់ប្តូរនេះរួមមាន រូបរាងប៉ូតុងថ្មី ទាន់សម័យ សាកសមនឹងយុវវ័យជំនាន់ថ្មី និងកាត់បន្ថយភាពស្មុគស្មាញ ដើម្បីឲ្យការប្រើប្រាស់របស់អតិថិជនកាន់ស្រួលលើគ្រប់សេវាកម្មទាំងអស់របស់ TrueMoney ។ » និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកវិស្វកម្មព័ត៌មានវិទ្យា លោក អាង ម៉េងហួត បាននិយាយថា៖ «ក្នុងទូរសព្ទរបស់ខ្ញុំ មានកម្មវិធីច្រើន តែខ្ញុំប្រើទ្រូម៉ាន់នី ញឹកញ៉ាប់ជាងគេ ព្រោះវាមានការបញ្ចុះតម្លៃច្រើន ទាំងការទិញទំនិញ ញ៉ាំអាហារ មើលកុន និងដាក់លុយទូរសព្ទ។ ខ្ញុំបាន Update កម្មវិធី TrueMoney នេះថ្ងៃមិញ ហើយវាពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា វាឡូយ និងទាក់ទាញជាងមុន។»

គួរបញ្ជាក់ថា កម្មវិធី TrueMoney ក្នុងទូរសព្ទដៃ មានមុខងារជាច្រើនដែលលោកអ្នកអាច វេរលុយ ចាយលុយ បង់វិក្កយបត្រ ទិញសំបុត្រកុន ដាក់លុយទូរសព្ទ និងសេវាកម្មជាច្រើនទៀត។ លោកអ្នកអាចទាញយកកម្មវិធី TrueMoney ពី App Store ឬ Play Store ហើយរីករាយជាមួយសេវាកម្មយ៉ាងច្រើនសម្បូរណ៍បែបរួមទាំងការបញ្ចុះតម្លៃទៀតផង។ តើអ្នកមានកម្មវិធីទ្រូម៉ាននីហើយ ឬនៅ? លោកអ្នកទាញយកកម្មវិធី TrueMoney ឥឡូវនេះតាមរយៈ http://www.truemoney.com.kh/?id=truemoney-app ។ ចង់ដឹងច្បាស់ សូមចូលទៅកាន់ហ្វេសប៊ុកផេករបស់ទ្រូម៉ាន់នី https://www.facebook.com/TrueMoneyCambodia/។

Advertisement - UnitusX