Home PR កប់!ទិញសំបុត្...

កប់!ទិញសំបុត្រកុនបញ្ចុះតម្លៃ៥០%រាល់ថ្ងៃពីទ្រូម៉ាន់នី

ភ្នំពេញ ៖ បន្ទាប់ពីការដាក់ដំណើរការរូបរាងថ្មី ដែលគេហៅថា UI/UX នៃកម្មវិធី TrueMoney មិនបានប៉ុន្មានថ្ងៃផង TrueMoney បានដាក់ជូនការបញ្ចុះតម្លៃយ៉ាងចាស់ដៃសម្រាប់អ្នកប្រើប្រាស់កម្មវិធី TrueMoney ក្នុងទូរសព្ទដៃរបស់ខ្លួននៅលើទំព័រហ្វេកប៊ុក។

នេះជាដំណឹងល្អបំផុតសម្រាប់អ្នកចូលចិត្តមើលកុន ធានាថាពិសេសនិងចំណញច្រើន ហើយងាយស្រួលទៀត ដែលអ្នកអតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ៥០%រាល់ថ្ងៃ លើសំបុត្រកុន 2D &3D ចាប់ពីថ្ងៃនេះតទៅ នៅគ្រប់រោងភាពយន្ត Major Cineplex ទាំង៤សាខា។

- Advertisement -

មានកម្មវិធីទ្រូម៉ាន់នីក្នុងទូរសព្ទដៃ គឺហាក់ដូចជាមានកាបូបលុយតាមខ្លួនចឹងដែរ ដែលយើងអាចដាក់លុយទុកចាយ តាមរយៈមុខងារចាយលុយក្នុងកម្មវិធី បានគ្រប់ពេលវេលា ដូចជា ញ៉ាំអាហារ បញ្ចូលលុយទូរសព្ទ បង់វិក័យប័ត្រ ផ្ញើលុយឲ្យគ្នាទៅវិញទៅមក ជាដើម ។ល។ ដោយឡែកជាមួយការទិញសបុត្រកុនតាមរយៈ TrueMoney App គឺយើងមិនបាច់ចំណាយពេលយូរទេ ងាយស្រួលបំផុត មិនដល់១នាទីផង លោកអ្នកនឹងទទួលបានសំបុត្រកុនយ៉ាងស្រួលនិងមិនបាច់ព្រួយបារម្ភក្នុងការឈរតម្រង់ជួរ និង រើសកៅអីមិនបានល្អងើយបាក់កអីទៀតទេ។

ប្អូនស្រី ខាលី បុគ្គលិករោងភាពយន្ត Major ដែលកំពុងលក់សំបុត្រឲ្យភ្ញៀវបានសម្តែងការភ្ញាក់ផ្អើលថា៖ « ការផ្តល់ជូននេះ ល្អខ្លាំងមែនទែន សូម្បីតែបងប្អូនមិត្តភ័ក្រ ក៏ខ្ញុំណែនាំឲ្យប្រើទ្រូម៉ាន់នីទិញសំបុត្រដែរ ព្រោះវាចំណេញពេលវេលា មិនចាំបាច់តម្រង់ជួរទេ ចេញពីផ្ទះមករើសកៅអីល្អៗមុនគេហ្មង ម្យ៉ាងមានការបញ្ចុះតម្លៃទៀត ឆ្ញាញ់ជាងគេគឺរាល់ថ្ងៃហ្នឹងហ្មង។ ក្រុមហ៊ុនផ្សេងក៏មានដែរ តែអត់បានរាល់ថ្ងៃចឹងទេ ដូច Smart អីវិញ ឲ្យ 20% តែបានតែថ្ងៃអង្គារ និងពុធ ទេ។ នរណាចង់មើលកុនហើយត្រូវចាំថ្ងៃ អង្គារថ្ងៃពុធ ចាំមើលនោះ? បើមិនទំនេរផង។ តែទ្រូម៉ាន់នីឲ្យរាល់ថ្ងៃតាំងពី២៥% ហើយឥឡូវថែមដល់ ៥០% ទៀត ។ មិនមែនតិចណា សំបុត្រមួយ $4 អី ហើយយើងមិនមែនមកមើលម្នាក់ឯងឯណា?
គួរបញ្ជាក់ផងដែរថា លោកអ្នកអាចទាញយកកម្មវិធីទ្រូម៉ាន់នេះ ហើយដាក់លុយទុកនៅតាមផ្ទះដែលមានស្លាកទ្រូម៉ាននីគ្រប់ទីកន្លែង។ ចុចលើតំណរនេះដើម្បីទាញយក http://www.truemoney.com.kh/?id=truemoney-app
ឬទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុកផេក https://www.facebook.com/TrueMoneyCambodia/

Advertisement - UnitusX