Home PR ភ្ញាក់ផ្អើល! ...

ភ្ញាក់ផ្អើល! បេក្ខជន The Voice ឃី សុឃុន ឈប់ធ្វើតារា ទៅធ្វើជាភ្នាក់ងារ TrueMoney វិញ?

តារាចម្រៀងវ័យក្មេងនៅផលិតកម្ម ហង្សមាស ដែលមហាជនស្គាល់តាមរយៈការប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី 2 ពេលនេះស្រាប់តែមានរូបថតបែកធ្លាយជាច្រើនសន្លឹក ធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនងើងឆ្ងល់យ៉ាងខ្លាំងដោយបានឃើញរូបភាពរបស់លោកជាភ្នាក់ងារទ្រូម៉ាន់នី។ តើតារាចម្រៀងម្នាក់នេះ គ្រោងលាឈប់ពីវិស័យសិល្បៈ មកចាប់អាជីពជាភ្នាក់ងារទ្រូម៉ាន់នី វិញ ឬយ៉ាងណា?

- Advertisement -

បើតាមការបញ្ជាក់ពីលោក ឃី សុឃុន ផ្ទាល់បានប្រាប់ទៅកាន់អ្នកគាំទ្រថា៖ «ការពិតរូបថតប៉ុន្មានសន្លឹកនោះ ជាការថតពាណិជ្ជកម្មលើកដំបូងរបស់គាត់តែប៉ុណ្ណោះដែលក្រុមហ៊ុនវេរលុយដ៏ធំនៅក្នុងប្រទេសកម្ពុជា ទ្រូម៉ាន់នី ដែលនឹងផ្តល់ជូនអ្វីដែលពិសេសៗដល់អតិថិជនរបស់ខ្លួន ។ តែបើទោះជាខ្ញុំជាភ្នាក់ងារទ្រូម៉ាន់នីមែន ក៏មិនជាថ្វីដែរ ព្រោះរកបានចំណូលច្រើនដែរហ្នឹង។ បើតាមការប្រាប់ពីភ្នាក់ងារដែលខ្ញុំស្គាល់ថា ក្នុងមួយខែគាត់ទទួលបានចំណូលជាង $1,000 ដែរ។ មិនអន់ណា?» ។

ក្រុមអ្នកសារព័ត៌មានយើងបានទាក់ទងសុំការបញ្ជាក់ពីលោក ឈន់ សកល ដែលជានាយកទីផ្សារប្រចាំក្រុមហ៊ុនទ្រូម៉ាន់នី ដែរតែមិនមានការឆ្លើយតប ហើយយើងបានព្យាយាមទាក់ទងទៅភ្នាក់ងារ សេង ហេង ដែលមានទាំងលេខទូរសព្ទលើស្លាកយីហោទ្រូម៉ាន់នីក្នុងរូបថតបែកធ្លាយ ដោយបានបញ្ជាប់ប្រាប់តាមទូរសព្ទថា ក្រុមហ៊ុនទ្រូម៉ាន់នីគ្រោងផ្តល់ជូនការវេរលុយដោយឥតគិតថ្លៃក្នុងពេលឆាប់ៗនេះទូទាំងប្រទេសពីកម្មវិធីទ្រូម៉ាន់នី ទៅលេខទូរសព្ទ។

ក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុនដែលកំពុងរីកចំរើនយ៉ាងខ្លាំងលើវិស័យផ្ទេរប្រាក់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានភ្នាក់ងារជាង ៧០០០កន្លែង ដែលអតិថិជនអាចផ្ញើលុយ ដាក់លុយក្នុងកម្មវិធី TrueMoney App សម្រាប់ធ្វើប្រតិបត្តិការផ្សេងៗដូចជា ផ្ញើលុយ បញ្ចូលលុយទូរសព្ទ បង់វិក្កយបត្រ ទិញសំបុត្រកុន និងធ្វើការទូទាត់ប្រាក់ ដោយខ្លួនឯងតាមរយៈទូរសព្ទដៃ ។
អ្វីដែលកាន់តែពិសេសនោះក្រុមហ៊ុនទ្រូម៉ាន់នីនឹងមានអ្វីកាន់តែអស្ចារ្យបំផុតជូនដល់អតិថិជនក្នុងពេលឆាប់ៗនេះ គឺការវេរលុយ FREE ៗ តាមកម្មវិធីទ្រូម៉ាន់នី App ។

Advertisement - UnitusX