Home PR កប់! ក្រុមហ៊ុ...

កប់! ក្រុមហ៊ុនទ្រូម៉ាន់នីចែករង្វាន់ម៉ូតូ Zoomer X និងទូរសព្ទ OppoF7 និងរង្វាន់ជាច្រើនទៀត

ភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុនទ្រូម៉ាន់នីចុះហត្ថលេខាភាពជាដៃគូជាមួយស្ថាប័នអប់រំ អ៊ិនធីស៊ី រួចមក ក្រុមហ៊ុនទាំងពីរក៏បានសហការគ្នារៀបចំកម្មវីធីពិសេស ជូនដល់សិស្សានុសិស្សនិងអាណាព្យាបាលទាំងអស់ដែលបានបង់ថ្លៃសិក្សាតាមរយៈទ្រូម៉ាន់នី កម្មវិធីនេះមានរង្វាន់ជាច្រើនដូចជាម៉ូតូ Zoomer X , ទូរសព្ទ OppoF7 ទូរទស្សន៏ ៣២អ៊ីង និងរង្វាន់ជាច្រើនទៀ។ សម្រាប់កម្មវីធីនេះចាប់ផ្តើមខែសីហា រហូតដល់ ខែតុលា ឆ្នាំ២០១៨មកម្ល៉េះ។ នៅថ្ងៃទី ០២ វិច្ឆិកា ២០១៨ ក្រុមហ៊ុនបានធ្វើការចាប់រង្វាន់ ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ តាមប្រព័ន្ធ អេឡិត្រូនិច ហើយ Live លើទ្រូម៉ាន់នី Facebook page ។ នៅថ្ងៃទី ០៨ វិច្ឆិកា ២០១៨ ក្រុមហ៊ុនបានធ្វើការប្រគល់រង្វាន់ជូនដល់អ្នកឈ្នះទាំងអស់ដែលប្រព្រឹត្តទៅ នៅ Hard Rock Café នៅវេលាម៉ោងប្រមាណជា ០២រសៀល ដល់ ០៥រសៀល។

អ្នកស្រី ឡៀវ ស្រីថេន ដែលជាអាណាព្យាបាលសិស្សឈ្មោះ ភូ ដារ៉ាវុធ ដែលជាសិស្សដែលសិក្សានៅសាលារៀន សុវណ្ណភូមិ សាខា ជម្ពូវ័ន ដែលជាអ្នកឈ្នះរង្វាន់ម៉ូតូ Zoomer X បាននិយាយថា “ខ្ញុំពិតជាមានអារម្មណ៏រំភើបយ៉ាងខ្លាំង ដែលបានឈ្នះរង្វាន់ធំបែបនេះ ពេលដែលក្រុមការងារទំនាក់ទំនងទៅ ខ្ញុំពិតជាសប្យាយរីករាយមែនទែន ព្រោះនេះជាលើកទីមួយក្នុងជីវិតរបស់ខ្ញុំ សឹងតែមិនជឿខ្លួនឯងផ្ទាល់ នាងខ្ញុំរំភើបឡើងហូរទឺកភ្នែកតែម្តង “ ។ ម្ចាស់រង្វាន់ធំនេះក៏បានបន្ថែមទៀតថា គាត់ធ្វើការបង់ថ្លៃសិក្សាតាមរយៈទ្រូម៉ាន់នីពិតជាមានភាពងាយស្រួល មិនអស់ថ្លៃសេវានិងចំណេញពេលវេលាទៀតផង។

- Advertisement -

ក្នុងកម្មវិធីស្វែងរកអ្នកឈ្នះនេះ លោក ឈន់ សកល នាយកផ្នែកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នីបានមានប្រសាសន៏ថា “ ក្រុមហ៊ុន នឹងមានការផ្តល់ជូនពិសេសជាច្រើនទៀតក្នុងពេលឆាប់ៗ ដូចក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុនក៏បានផ្តល់ជូននូវ ការផ្ញើលុយឥតគិតថ្លៃជាមួយកម្មវិធីទ្រូម៉ាន់នី”។

លោកអ្នកអាចទាញយកកម្មវិធី TrueMoney មកប្រើប្រាស់ដោយចូលទៅកាន់ App Store ឬ Play Store
ទាញយកកម្មវិធីឥឡូវនេះ https://bit.ly/2NiWWzz
ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia៕

Advertisement - UnitusX