Home PR ក្រុមហ៊ុន Xia...

ក្រុមហ៊ុន Xiaomi នាំចូលស្មាតហ្វូន Mi 8 Lite និង Mi 8 Pro បច្ចេកវិទ្យាថតរូប និងការច្នៃប្រឌិត មានគុណភាពខ្ពស់

(ភ្នំពេញ)៖ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូន Mi 8 Lite និង Mi 8 Pro ជាផ្លូវការនាថ្ងៃនេះ ក្នុងប្រទេសកម្ពុជា ដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសកាន់តែច្រើន ដើម្បីរីករាយនឹងលក្ខណៈពិសេសបំផុតពីស៊េរីស្មាតហ្វូន Mi 8។

តាមរយៈការងាររបស់លោក Claude Monet ដែលជាអ្នកអារម្មណ៍និយមជនជាតិបារាំងដ៏ល្បីល្បាញ ដែលគំនូររបស់លោកមានភាពល្បីរន្ទឺ ដោយបាននាំមកនូវប្រសិទ្ធភាពនៃពន្លឺលើពណ៌ធម្មជាតិ។ ស្មាតហ្វូន Mi 8 Lite និង Mi 8 Pro បង្ហាញនូវបច្ចេកវិទ្យាកញ្ចក់ប្រភេទថ្មីដែលមានពណ៌ឆ្លុះដូចកញ្ចក់។

- Advertisement -

លោក Jonh Chen ដែលជានាយកក្រុមហ៊ុន Xiaomi ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍បានប្រាប់ឲ្យដឹងថា៖ ក្រុមហ៊ុន Xiaomi បាននាំចេញស្មាតហ្វូនច្រើនជាង 100លាន គ្រឿង នៅក្នុងឆ្នាំនេះ ដោយឡែកស៊េរីស្មាតហ្វូន Mi 8 បាននាំចេញសរុបលើសពី 6លានគ្រឿង ដែលជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុងភាពជោគជ័យនេះ។ យើងខ្ញុំមានក្តីរំភើបដែលនាំយកស្មាតហ្វូនស៊េរីទំនើបនេះមកប្រទេសកម្ពុជាមុនពេលថ្ងៃបុណ្យ Christmas ឈានចូលមកដល់ ។ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត និងការថតរូបដ៏មានថាមពលរបស់ខ្លួន ស្មាតហ្វូនស៊េរីនេះគឺជាដៃគូដ៏សាកសមសម្រាប់ការអបអរសាទរផ្សេងៗនៅក្នុងរដូវកាលនេះ។

Mi 8 Lite សម្រាប់ការលេងហ្គេម និងការថតរូបដ៏អស្ចារ្យ
បំពាក់មកជាមួយកាមេរ៉ាទំហំ 24 megapixels, sensor ខាងមុខ Sony IMX576 ដែលបំពាក់លើទូរសព្ទ Mi 8 Lite អាចចាប់យករូបភាពបានច្បាស់បំផុតដែលមិនធ្លាប់មានពីមុន។ នៅក្នុងស្ថានភាពពន្លឺខ្សោយ sensor នឹងប្រើនូវបច្ចេកវិទ្យា Super Pixel ដើម្បីចាប់ច្របាច់នូវព័ត៌មាននៃ pixel 4 ឲ្យក្លាយទៅជា pixel ធំមួយ ធ្វើឲ្យរូបភាពកាន់តែច្បាស់ ជាពិសេសនៅទីតាំងក្នុងអគារ។ ចំណែកឯទូរសព្ទ Mi 8 វិញ នៅខាងក្រោយបានបំពាក់មកជាមួយកាមេរ៉ាភ្លោះដែលប្រើបច្ចេកវិទ្យា AI និងប្រើ sensor Sony IMX363 ជា sensor ចំបងរបស់ខ្លួន ជាងនេះទៅទៀត វាបានភ្ជាប់មកជាមួយ pixel ទំហំធំដល់ទៅ 1.4µm សម្រាប់ចាប់រូបភាពជាមួយសម្លេងតិច និងប្រើនូវមុខងារ Dual Pixel Autofocus ដើម្បីចាប់យកគោលដៅរូបភាពបានលឿន ដែលមិនធ្វើឲ្យអ្នកខកខានក្នុងការចាប់យករូបភាពដែលអ្នកពេញចិត្ត។

Hardware កាមេរ៉ាដែលមានគុណភាពខ្ពស់គឺជាគូរទៅនឹងមុខងារ AI ដែលជាបច្ចេកវិទ្យាឈានមុខគេរបស់ក្រុមហ៊ុន Xiaomi ហើយរួមផ្សំទៅនឹងជម្រើសថ្មីដែលបានកែច្នៃដើម្បីសម្រេចបាននូវការរចនាដ៏ស៊ីវីល័យ។ ទន្ទឹមនឹងនេះ អេក្រង់របស់ទូរសព្ទ Mi 8 Lite អាចបញ្ចេញនូវពណ៌ផ្សេងៗដែលស៊ីទៅនឹងស្ថានភាពនានានៅពេលថតរូប selfies ដោយចាំងបំភ្លឺមុខជាមួយនឹងពណ៌ដែលត្រូវគ្នាយ៉ាងឆ្លាតវៃ ដើម្បីធ្វើឲ្យការថតរូប selfies កាន់តែស្រស់ស្អាត។

ទូរសព្ទ Mi 8 Lite បានប្រើប្រាស់នូវបន្ទះឈីប SnapdragonTM 660 SoC របស់ Qualcomm® ជាមួយ Artificial Intelligence Engine (AIE) ដ៏មានថាមពលរបស់ Qualcomm®។ Mi 8 Lite ក៏បានប្រើនូវមុខងារសម្លេង Mi Sound ថ្មី ជាមួយនឹងការ upgrade ប្រព័ន្ធ DSP (digital signal processing) ដើម្បីធ្វើឲ្យសម្លេងកាន់តែល្អប្រសើរ។

ទូរសព្ទ Mi 8 Lite and Mi 8 Pro នឹងដាក់លក់នៅថ្ងៃទី10 ខែវិច្ឆិកា ខាងមុខនេះ ។ ជាចុងក្រោយទូរសព្ទ Mi 8 Lite មានជម្រើស 2 ពណ៌ គឺពណ៌ខៀវ (Aurora Blue) និងពណ៌ខ្មៅ (Midnight Black) ដោយមាន 2 version: 4GB + 64GB តម្លៃ 259ដុល្លារ និង 6GB + 128GB តម្លៃ 299ដុល្លារ។ ដោយឡែក ទូរសព្ទ Mi 8 Pro មានតែមួយពណ៌គត់ គឺពណ៌ Transparent Titanium និងមានតែ 1 version ប៉ុណ្ណោះគឺ 8GB + 128GB តម្លៃ 599ដុល្លារ៕

Advertisement - UnitusX