Home សេដ្ឋកិច្ច ព័រទុយហ្គាល់ ...

ព័រទុយហ្គាល់ មានសក្តានុពលល្អទាំង អចលនទ្រព្យ និង វិស័យទេសចរណ៍សម្រាប់កម្ពុជា

(ភ្នំពេញ)៖ ប្រទេសព័រទុយហ្គាល់ បានប្រកាសដល់រាជរដ្ឋាភិបាលកម្ពុជា និង អ្នកជំនូញខ្មែរឱ្យដឹងថា ប្រទេសរបស់ខ្លួនកំពុងតែមាន សក្តានុពលខ្លាំង អចលនទ្រព្យ និង ទេសចរណ៍ ដែលអាចចាប់ដៃគូសហការជាមួយគ្នាបាន។

កម្មវិធីទទួលបានសិទ្ធិស្នាក់នៅ GOLDEN RESIDENCE PERMIT ពីប្រទេសព័រទុយហ្គាល់ បានបង្ហាញថា ប្រទេសព័រទុយហ្គាល់ក្នុងឆ្នាំ២០១៨ មានការព្យាករណ៍ លូតលាស់ និង ថាមពលខ្លាំងនៅក្នុងវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យ និង ទេសចរណ៍។

លោក Bastien Trelcat ដៃគូរគ្រប់គ្រងរបស់ក្រុមហ៊ុន Harvey Law Group បានប្រាប់រស្មីកម្ពុជាឱ្យដឹងពីសារអេឡិចត្រូនិចថា “ប្រទេសព័រទុយហ្គាល់ ជាប្រទេសពេញនិយម សម្រាប់អ្នកដែលចង់ផ្លាស់ប្តូរទីលំនៅសម្រាប់ខ្លួនគេផ្ទាល់ ក្រុមគ្រួសាររបស់ពួកគេ ឬក៏មុខជំនួញទៅក្នុងអឺរ៉ុប។ ជនជាតិព័រទុយហ្គាល់ជាជនជាតិរួសរាយរាក់ទាក់ និងឆាប់ស្វាគមន៍អ្នកចំណូលថ្មីទៅក្នុងសង្គម និង វប្បធម៌របស់ពួកគេ។ Golden Visa បានធ្វើឲ្យប្រទេសព័រទុយហ្គាល់ក្លាយជាប្រទេស ដែលងាយមករស់នៅជាងមុនទៅទៀត ជាពិសេសតាមរយៈអត្ថប្រយោជន៍ដ៏សន្ធឹកសន្ធាប់ ក្នុងការក្លាយជាអ្នករស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសនេះ។”

លោក Bastien Trelcat បានបញ្ជាក់ថា បើនិយាយពី តម្លៃអចលនទ្រព្យវិញ មានការប្រកួតប្រជែងខ្ពស់បើប្រៀបធៀបទៅកម្ពុជា ឬ រាជធានីដទៃទៀតនៅក្នុងអាស៊ីអាគ្នេយ៍។ សម្រាប់តួរលេខផលចំនេញគឺចាប់ពី៣ ទៅ៧ ភាគរយក្នុងមួយឆ្នាំ។ «Golden Visa» រឺ កម្មវិធីទិដ្ឋាការមាស ដែលយើងធ្លាប់លឺមកហើយនេះ បានចាប់ផ្តើមដំនើរការកាលពីខែតុលា ក្នុងឆ្នាំ២០១២ ដោយអាជ្ញាធរព័រទុយហ្គាល់ ក្នុងគោលបំណងទាក់ទាញការវិនិយោគបរទេសចូលទៅក្នុងប្រទេស។ ទិដ្ឋាការនេះបច្ចុប្បន្នត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាកម្មវិធីទទួលបានសិទ្ធិស្នាក់នៅដ៏គួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់អ្នកវិនិយោគទាំងទ្បាយជុំវិញពិភពលោក។

សូមបញ្ជាក់ថា ទឹកប្រាក់ចំនួនច្រើនជាង ៣៥៩លានអ៊ឺរ៉ូ ត្រូវបានវិនិយោគទៅលើអចលនទ្រព្យពាណិជ្ជកម្ម ក្នុងត្រីមាសទី១ នាឆ្នាំ២០១៧។ តួរលេខនៃការលក់បានកើនទ្បើងយ៉ាងខ្លាំង នាឆ្នាំនោះ ហើយទីផ្សារក៏បានមើលឃើញពីការប្រែប្រួលនេះទៅលើទម្រង់ (ប្រវត្តិ) របស់អ្នកទិញ ជាហេតុដែលអ្នកបណ្តាក់ទុនជាច្រើន ចាប់ផ្តើមដឹងពីសក្តានុពលនៃវិស័យអចលនទ្រព្រ របស់ជនជាតិព័រទុយហ្គាល់។

មកទល់ត្រឹមខែមករា ឆ្នាំ២០១៧ ប្រជាជនព័រទុយហ្គាល់អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬ ទិដ្ឋាការពេលទៅដល់ រៀងរាល់ពេលធ្វើដំនើរទៅជាង១៦០ប្រទេស និងតំបន់ ហើយលិខិតឆ្លងដែន របស់ព័រទុយហ្គាល់ទទួលបានចំណាត់ថ្នាក់លេខ៣ លើពិភពលោកផ្នែកការធ្វើដំណើរចល័តនេះ។ នៅពេលដែលទិដ្ឋាការ ត្រូវបានអនុញ្ញាតហើយនោះ អ្នកវិនិយោគ និងសមាជិកគ្រួសាររបស់ពួកគេនឹងអាចសុំសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ ៥ឆ្នាំបន្ទាប់ និងសិទ្ធិជាពលរដ្ឋ ៦ឆ្នាំក្រោយ៕