Home PR អបអរសាទរដល់អត...

អបអរសាទរដល់អតិថិជន LOLC ទទួលបានរង្វាន់លើកទឹកចិត្តសរុបជាង ៣៥០រង្វាន់ពី ក្រុមហ៊ុនទ្រូម៉ាន់នី

ភ្នំពេញ៖ ថ្ងៃទី ១៩ វិច្ឆិកា ២០១៨ ក្រុមហ៊ុនទ្រូម៉ាន់នី បានសហការជាមួយ មីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី រៀបចំកម្មវីធីប្រគល់រង្វាន់ជូនដល់អ្នកឈ្នះរង្វាន់ពីការបង់ប្រាក់កម្ចី តាមទ្រូម៉ាន់នី ហើយរង្វាន់ទាំងអស់រួមមាន៖ ទូរទស្សន៍៣២អ៊ីង ទូរសព្ទ OPPO F7 និងរង្វាន់ផ្សេងៗទៀតជាង ៣៥០រង្វាន់។

ការប្រគល់រង្វាន់ទាំងអស់នេះ នឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅភោជនីយដ្ឋាន ទន្លេបាសាក់ II នៅវេលាម៉ោងប្រមាណជា ០២រសៀល ដល់ ០៥រសៀល ដែលមានអ្នកចូលរួមពីសំណាក់ថ្នាក់ដឹកនាំទ្រូម៉ាន់នី មីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី អតិថិជនដែលជាម្ចាស់រង្វាន់ និងបងៗអ្នកសារពត៌មានប្រមាណជិត១០០នាក់។

អស់រយៈពេលជាង ៦ខែ ដែលក្រុមហ៊ុនទ្រូម៉ាន់នី បានសហការជាមួយ មីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានផ្តល់ជូននូវការបង់ប្រាក់កម្ចីដោយឥតគិតថ្លៃ ចំណេញពេលវេលា ងាយស្រួល រហ័ស និងមានសុវត្តិភាព តាមរយៈទ្រូម៉ាន់នី។
ហើយថ្ងៃនេះផងដែរយើងបានរកឃើញអ្នកឈ្នះរង្វាន់ធំ គឺអ្នកស្រី ទួន ស្រីមុំ ជាអតិថិជន មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដែលជាម្ចាស់រង្វាន់ទូរសព្ទ Oppo F7 បាននិយាយថា “ខ្ញុំពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ខ្ញុំបង់ប្រាក់កម្ចីតាមទ្រូម៉ាន់នី មិនអស់ថ្លៃសេវា,ចំណេញពេលវេលាថែមទាំងបានទូរសព្ទប្រើទៀត និយាយពីថាល្អហួសម៉ង” ។

What is the meaningful of MD speech on the event day?

គួររំលឹកផងដែរថាកម្មវិធីទ្រូម៉ាន់នី គឺជាហោប៉ៅអេឡិចត្រួនិចមួយ ដែលអតិថិជនអាចដាក់លុយចូលក្នុងគណនីសម្រាប់ទូទាត់ការចំណាយផ្សេងៗជាមួយនិងភ្នាក់ងារជាង ៧០០០កន្លែង ហើយអាចធ្វើការ ទិញសំបុត្រកុន ញ៉ាំអាហារ បញ្ចូលលុយទូរសព្ទ បង់វិក្កយបត្រ ផ្ញើលុយឲ្យគ្នាទៅវិញទៅមក ជាដើម អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺអតិថិជនទ្រម៉ាន់នីទាំងអស់ អាចធ្វើការផ្ញើលុយតាម កម្មវិធី TrueMoney ដោយមិនគិតថ្លៃសេវាទៀតផង។

លោកអ្នកអាចទាញយកកម្មវិធី TrueMoney មកប្រើប្រាស់ដោយចូលទៅកាន់ App Store ឬ Play Store
ទាញយកកម្មវិធីឥឡូវនេះ https://bit.ly/2NiWWzz
ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia៕