Home Uncategorized អស្ចារ្យអុំទូ...

អស្ចារ្យអុំទូកឆ្នាំនេះ! ក្រុមហ៊ុនអអេហ្វ៣ វើលដ៏ កម្ពុជា ឧបត្ថម្ភទូកចំនួន៧តំបន់

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទុក អកអំបុក និង សំពះព្រះខែ ឆ្នាំនេះ ក្រុមហ៊ុនអអេហ្វ៣ វើលដ៏ កម្ពុជា ដែលល្បីនាំផលិតផលក្រែមថែសម្រស់និងសុខភាព (គ្រីម Firmax3 និង ស៊ីរ៉ូម O2max3) លក់ដាច់ជាងគេនោះ បានឧបត្ថម្ភទូកចំនួន៧តំបន់ ដែលសរុបទឹកប្រាក់៥៥លានរៀល។

លោក វណ្ណ សុភានោ អគ្គនាយក ក្រុមហ៊ុនអអេហ្វ៣ វើលដ៏ បានថ្លែងឱ្យដឹងថា សម្រាប់ឆ្នាំនេះ ក្នុងអបអរដល់ព្រះរាជពិធីបុណ្យអុំទុក អកអំបុក និង សំពះព្រះខែ និងគាំទ្រដល់កីឡាករកីឡាការិនីទូកមកពីតំបន់និងខេត្តផ្សេងគ្នាៗនោះ ក្រុមហ៊ុនបានសម្រេចធ្វើការឧបត្ថម្ភទឹកប្រាក់សរុបចំនួន ៥៥លានរៀល ដល់ទូកមកពី៧តំបន់ផ្សេងគ្នា។

ក្រុមហ៊ុនអអេហ្វ៣ វើលដ៏ កម្ពុជា ជួយឧបត្ថម្ភទូកចំនួន ៧៖
១) ទូកក្រសួងមហាផ្ទៃ ខេត្តបាត់ដំបង ស្រុកឯកភ្នំ (១៦,000,000រៀល) និងឯកសណ្ឋាន ១០០ឈុត
២) ទូកសាលាក្រុងរាជធានីភ្នំពេញ (១០,០០០,០០០រៀល)
៣) ទូកក្រសួងសុខាភិបាល (១០,០០០,០០០រៀល)
៤) ទូកតេជោសែនជ័យបារមីស្រីម៉ៅ ស្រុកល្វាឯម ខេត្តកណ្តាល (៤,០០០,០០០រៀល) ឯកសណ្ឋាន ១០០ ឈុត
៥) ទូកកងអាវុធហត្ថ ខេត្រកំពង់ធំ (៤,០០០,០០០រៀល) និងឯកសណ្ឋាន ១០០ឈុត
៦) ទូកខេត្តសៀមរាប ចំនួនពីរ (៤,០០០,០០០រៀល) ឯកសណ្ឋាន ១០០ឈុត
៧) ទូកខេត្តឧត្តរមានជ័យ (១,០០០,០០០រៀល) ឯកសណ្ឋាន ១០០ឈុត ។ សរុបជាទឹកប្រាក់ (៤៩,០០០,០០០រៀល) បើសរុបទាំងថវិកា និងឯកសណ្ឋាន (៥៥,០០០,០០០រៀល)៕