Home កម្សាន្ត អីយ៉ា! ចាន់ វឌ្ឍនាកា ដាក់មួយឃ្លានេះ អង្រួនដល់បេះដូង Fan ស្រីៗតែម្ដង

អីយ៉ា! ចាន់ វឌ្ឍនាកា ដាក់មួយឃ្លានេះ អង្រួនដល់បេះដូង Fan ស្រីៗតែម្ដង

0
SHARE
Bag,14

ក្រោយការប្រកួតយកឈ្នះលើក្រុមជម្រើសជាតិស្រីលង្កា ក្នុងលទ្ធផលកម្ពុជា ៤-០ ស្រីលង្កាកាល់ពីថ្ងៃអាទិត្យ ទី ០៩ កន្លងទៅនេះ កីឡាករនៃក្រុមជម្រើសជាតិកម្ពុជា ហាក់ដូចជាមានកម្លាំងចិត្តឡើងវិញ ហើយនៅព្រឹកមិញនេះ កីឡាករបាល់ទាត់ជម្រើស ១១នាក់ដំបូងរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍មួយឃ្លានៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុក ។

14705617_403620823095357_952594725747425955_n

Loading...

សារដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្សែប្រយុទ្ធដ៏ឆ្នើម ចាន់ វឌ្ឍនាកា រូបនេះ បានបង្ហើបប្រាប់ថា «មេឃភ្លៀងហើយៗ តើត្រាណត្រើយអូនរងាទេ?» ដែលពាក្យមួយឃ្លានេះ បានអង្រួនដល់បេះដូង Fan ស្រីៗ ដែលនិយមគាំទ្រ និងស្រឡាញ់កីឡាករពាក់លេខ ១១រូបនេះ ហើយមានអ្នកខ្លះចូលឆ្លើយតបនឹងសារមួយនេះជាច្រើនក្នុងន័យលេងសើច និងស្រឡាញ់ចូលចិត្តកីឡាកររូបនេះជាខ្លាំង។

14610938_403620806428692_2766338291765301759_n

ជាការពិត ពាក្យ «មេឃភ្លៀងហើយៗ តើត្រាណត្រើយអូនរងាទេ?» គឺជាប្រយោគដ៏ពេញនិយមបំផុតសម្រាប់មិត្តយុវវ័យដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហើយពាក្យដែលកីឡាករក្រុមជម្រើសជាតិ ចាន់ វឌ្ឍនាកា លើកឡើងនូវឃ្លាមួយនេះ ក៏ប្រហែលជាក្នុងន័យលេងសើចតែប៉ុណ្ណោះ តែបានធ្វើឱ្យ Fan ស្រីៗដែលគាំទ្រកីឡាកររូបនេះ រំភើបចិត្តជាខ្លាំងពេលដែលឃើញ វឌ្ឍនាកា បង្ហោះបែបនេះ៕

ប្រភព៖ pmhotnews

14611045_403620749762031_1695559988600519337_n

 

14670727_403620753095364_8784504704268350383_n

 

14650340_403620759762030_2356448248340152150_n

 

14520499_403620813095358_7754785456839866088_n

 

LEAVE A REPLY