Home កីឡា ក្រុម​បាល់​ទាត់​កម្ពុជា ឡើង​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៦៧ របស់​ពិ​ភព​លោក​ជា​ប្រវត្តិ​សាស្រ្ត

ក្រុម​បាល់​ទាត់​កម្ពុជា ឡើង​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៦៧ របស់​ពិ​ភព​លោក​ជា​ប្រវត្តិ​សាស្រ្ត

0
SHARE
New-Arrival,11

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកើន៦លេខពីចំណាត់ថ្នាក់លេខ១៧៣ មកកាន់ចំណាត់ថ្នាក់លេខ១៦៧ នៅក្នុងតារាងចំណាត់ថ្នាក់របស់ពិភពលោក FIFA Ranking គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦ នេះ ក្នុងចំណោម ២១០ប្រទេសដែលជាសមាជិករបស់ FIFA។

ការកើនចំណាត់ថ្នាក់នេះដែរ គឺក្រុមគោព្រៃកម្ពុជា នៅឈរនៅលើក្រុមខ្លាំងប្រចាំតំបន់អាស៊ាន សិង្ហបុរីទៀតផងដែរ ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី១៧១ នៅពេលដែលកម្ពុជាបានយកឈ្នះ ២-១ នៅស្តាតអូឡាំពិកក្នុងមិត្តភាពអន្តរជាតិ។

Loading...

14608854_1806056326298534_2925613565781423235_o

សូមបញ្ជាក់ផងដែរ នាពេលថ្មីៗនេះ ក្រុមគោព្រៃកម្ពុជា បានកំពុងតែលេងឡើងជើង និងសហការគ្នាបានល្អយកឈ្នះគូប្រកួតជាបន្តបន្ទាប់ មិនដែលស្មើឡើយ ក្រៅពីចាញ់តែហុងកុង១គត់ ក្រោមលទ្ធផល ៤-២ ក្នុងទឹកដីរបស់គេ និងចាញ់ ២-០ ក្នុងទឹកដីនៃពហុកីឡដ្ឋានជាតិអូឡាំពិកនៃជំនួបមិត្តភាពអន្តរជាតិ។

ទន្ទឹមគ្នានោះដែរ ក្រុមបាល់ទាត់អាហ្សង់ទីន បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១ វិញ ដោយរុញច្រានអាល្លឹម៉ង់ ធ្លាក់មកលេខ២ ប្រេស៊ីលលេខ៣ និងប៊ែលហ្ស៊ិក ឈរនៅចំណាត់ថ្នាក់លេខ៤៕ ប្រភព៖ camnews

14715596_1792609744311876_1979984723240633609_o

 

14711286_1792609740978543_1530819210891950242_o

Loading...

LEAVE A REPLY